×

Michael Owen អះអាងថា ប្រយុទ្ធរបស់ PSG ដែលមាន Messi, Mbappe និង Neymar ធ្វើឱ្យពួកគេចុះខ្សោយ

Michael Owen បានលើកឡើងថា ការមកដល់របស់ Lionel Messi ធ្វើឱ្យមានការចុះខ្សោយសម្រាប់ក្លិប Paris Saint-Germain បន្ទាប់ពីថ្ងៃបើកឆាករបស់គេ ធ្វើមិនបានល្អក្នុងក្របខណ្ឌ Champions League ។

Messi បានចូលរួមជាមួយ Kylian Mbappe និង Neymar ត្រូវបានគេរំពឹងថា គឺជាខ្សែប្រយុទ្ធជួរមុខបីនាក់ ដែលគ្រោះថ្នាក់បំផុត។ ប៉ុន្តែក្នុងការប្រកួតពានរង្វាន់ Champions League ជាលើកដំបូងរបស់គេ Messi បានបរាជ័យក្នុងការឈានដល់កម្រិតកំពូល ខណៈក្រុម PSG បានត្រឹមស្មើក្រុមម្ចាស់ផ្ទះ Brugge ១-១ ។

Ander Herrera បានធ្វើឱ្យ PSG នាំមុខនៅបែលហ្ស៊ិក ប៉ុន្តែម្ចាស់ផ្ទះ បានតាមស្មើវិញភ្លាមៗ។

ថ្លែងបន្ទាប់ពីការចាប់ឆ្នោត Owen បានអះអាងថា ថ្វីបើពួកគេមានទេពកោសល្យមិនអាចប្រកែកបាន ក៏ដោយ ប៉ុន្តែពួកគេមានភាពខ្សោយជាងរដូវកាលមុន។

គាត់បានប្រាប់ថា៖ “វាបានបង្កើតបរិយាកាសរំភើបសម្រាប់ក្រុម PSG ជាមួយនឹងខ្សែប្រយុទ្ធទាំងនោះ ពួកគេសុទ្ធតែជាកីឡាករដ៏អស្ចារ្យរៀងៗខ្លួន។”

“ប៉ុន្តែការលេងជាមួយគ្នា ធ្វើឱ្យពួកគេចុះខ្សោយ ហើយខ្ញុំពិតជាមិនយល់ថាហេតុអ្វីបានជាពួកគេជាក្រុមដែលអាចឈ្នះវា (Champions League) ឡើយ។”

“ខ្ញុំគិតថាក្រុមមកពីអង់គ្លេស គឺល្អជាង៕”

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង