×

សហព័ន្ធគុនប្រពៃណីវៀតណាម យល់ថាអត្តពលិកខ្លួនអាចដណ្ដើមមេដាយបាននៅស៊ីហ្គេម២០២៣

សហព័ន្ធកីឡាក្បាច់គុនប្រពៃណីវៀតណាម គ្រោងនឹងបញ្ជូនអត្តពលិករបស់ខ្លួន ដើម្បីចូលរួមប្រកួតនៅក្នុងការប្រកួតលើវិញ្ញាសាគុនល្បុក្កតោ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាខែឧសភាខាងមុខ។

ការប្រកួត មានទាំងការប្រយុទ្ធដោយដៃ និងប្រើប្រាស់អាវុធជាច្រើនប្រភេទផងដែរ។ មានដើមកំណើតនៅក្នុងប្រទេសកម្ពុជា ល្បុក្កតោគឺក្បាច់គុនដ៏ចំណាស់បំផុតមួយ ហើយត្រូវបានស្គាល់ដោយសារការផ្ដោតលើការប្រើប្រាស់អាវុធក្នុងពេលប្រយុទ្ធ។

លោក Le Ngoc Quang អគ្គលេខាធិការនៃសហព័ន្ធក្បាច់គុនប្រពៃណីវៀតណាម ជឿជាក់ថា អត្តពលិកវៀតណាមនឹងអាចប្រើប្រាស់ជំនាញក្បាច់គុនរបស់ពួកគេ ដើម្បីដណ្ដើមមេដាសនៅក្នុងព្រឹត្តិការណ៍នេះ។

លោក Quang កត់សម្គាល់ថា ល្បុក្កតោមានលក្ខណៈស្រដៀងគ្នាជាច្រើនជាមួយនឹងក្បាច់គុនបុរាណវៀតណាម ដែលផ្ដល់ភាពងាយស្រួលសម្រាប់ក្រុមវៀតណាម។ ដូច្នេះវៀតណាមរំពឹងថានឹងធ្វើបានល្អ និងមានសក្ដានុពលដើម្បីដណ្ដើមយកមេដាយមួយចំនួនមកផ្ទះវិញ។

លោក Bui Trung Bieu អនុប្រធានសហព័ន្ធកីឡាក្បាច់គុនប្រពៃណីវៀតណាម បានមានប្រសាសន៍ថា៖ “ដើម្បីធានាបាននូវគុណភាពវិជ្ជាជីវៈខ្ពស់ សហព័ន្ធបានជ្រើសរើសអត្តពលិកដែលមានសមិទ្ធផលខ្ពស់ក្នុងព្រឹត្តិការណ៍កីឡាជាតិនាពេលថ្មីៗនេះ។ ពួកគេនឹងប្រកួតប្រជែងជាមួយនឹងទម្រង់ដ៏ល្អបំផុត និងកម្លាំងផ្លូវចិត្តនៅក្នុងការប្រកួតខាងមុខ”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង