អត្តពលិកជឺជីតស៊ូកម្ពុជា ដណ្តើមបានមេដាយចំនួន ៧ គ្រឿង ពីព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីលើកទី៧ឆ្នាំ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅទីក្រុងបាងកក។
ការប្រកួតនេះ បានធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានអត្តពលិកកម្ពុជាចំនួន ១៨នាក់ចូលរួម។ អត្តពលិកជាង ៥០០នាក់មកពី ៣០ ប្រទេសក្នុងទ្វីបអាស៊ី បានចូលរួមក្នុងការប្រកួតនេះ ដែលធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ។
សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានឱ្យដឹងថា អត្តពលិកកម្ពុជាដណ្តើមបានមេដាយប្រាក់ចំនួន ៤គ្រឿង និងសំរឹទ្ធចំនួន ៣គ្រឿង។
នៅថ្ងៃចុងក្រោយនៃការប្រកួត គឺនៅថ្ងៃទី២៨ ខែកុម្ភៈកម្ពុជាដណ្ដើមបានមេដាយប្រាក់ ២គ្រឿង និងសំរឹទ្ធចំនួន២គ្រឿង ដោយ៖
១.កីឡាករ ទូច ពីរកក្កដា និងកីឡាករ គង់ម៉ូណា មិថុរ៉ា ប្រកួតវិញ្ញាសាគូបុរស Duo MALE ទទួលបានមេដាយប្រាក់ ០១គ្រឿង។
២.កីឡាការីនី ហេង ស៊ីវហ៊ាង និងកីឡាករ គង់ម៉ូណា មិថុរ៉ា ប្រកួតវិញ្ញាសាគូបុរស-នារី Duo MIXED ទទួលបានមេដាយប្រាក់។
៣.កីឡាករ សរ សុផានុត និងកីឡាការិនី ទឹន សុវណ្ណលីនណា វិញ្ញាសាគូបុរស-នារី Duo MIXED ទទួលបានមេដាយសំរឹទ្ធ ០១គ្រឿង
៤. កីឡាការិនី ទឹន សុវណ្ណលីនណា និងកីឡាការិនី ហេង ស៊ីវហ៊ាង ប្រកួតវិញ្ញាសាគូនារី Duo FEMALE ទទួលបានមេដាយសំរឹទ្ធ ០១គ្រឿង៕