×

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា ចុះបញ្ជីក្បាច់គុនរួមគ្នាដើម្បីបញ្ចប់ទំនាស់

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្ដេចចង់ឃើញកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា ធ្វើការពិភាក្សានិងសម្របសម្រួលគ្នា ក្នុងការចុះបញ្ជីក្បាច់គុនរួមគ្នាទៅអង្គការយូណេស្កូ (UNESCO) ដើម្បីបញ្ចប់ជម្លោះក្នុងការដណ្ដើមគ្នាធ្វើជាកម្មសិទ្ធិទៅលើក្បាច់គុន ជាពិសេសការប្រជែងគ្នារវាងកីឡា “គុនខ្មែរ” របស់កម្ពុជា និង “Muay Thai” របស់ថៃ។ នេះបើយោងតាមវេបសាយ Cambodia 2023 ដែលបានចេញផ្សាយ។

ប្រមុខដឹកនាំប្រទេសសម្តេច ហ៊ុន សែន បានថ្លែងថា ប្រទេសឡាវ និងមីយ៉ាន់ម៉ា ដែលជាមិត្តជិតខាងរបស់កម្ពុជា និងថៃ ក៏មានក្បាច់គុនតំណាងឱ្យជាតិសាសន៍ដូចគ្នា។ សម្តេចតេជោបានមានប្រសាសន៍បន្តថា កន្លងមកនេះសម្តេចធ្លាប់បានសន្ទនាជាមួយលោកនាយករដ្ឋមន្រ្តីថៃ និងលោកនាយករដ្ឋមន្រ្តីឡាវចំពោះបញ្ហានេះ ប៉ុន្តែសម្តេចនៅមិនទាន់មានការសន្ទនាជាមួយភាគីមីយ៉ាន់ម៉ានៅឡើយទេ។

សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា បើយើងរកការសម្របសម្រួលបាន ក្បាច់គុននេះ នឹងមានការចុះបញ្ជីណាមួយ រាប់ទាំងចូលទៅក្នុងក្របខណ្ឌអូឡាំពិក គ្រាន់តែថា ពេលស៊ីហ្គេមនៅកម្ពុជា ដាក់ថាក្បាច់គុនកម្ពុជា ពេលប្រកួតនៅថៃ ដាក់ថាក្បាច់គុនថៃ ពេលប្រកួតនៅឡាវ ដាក់ថាក្បាច់គុនឡាវ ហើយពេលធ្វើនៅមីយ៉ាន់ម៉ាដាក់ថា ក្បាច់គុនមីយ៉ាន់ម៉ាអ៊ីចឹងទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង