×

ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ចាប់ផ្តើមហើយ នាថ្ងៃនេះ ខណៈកីឡារត់កម្សាន្តផ្តល់ភាពភាពរីករាយដល់មហាជន

ពិធីបុណ្យទន្លេ លើកទី៧ ក្រោមប្រធានបទ “ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និង អនាគត ” បានចាប់ផ្តើមហើយនាព្រឹកថ្ងៃទី៩ ខែមីនាឆ្នាំ២០២៣នេះ ដែលការប្រកួតកីឡាបែបកម្សាន្តចាប់ផ្តើមដំបូងគេ ដោយមានការចូលរួមពីមហាជនជាច្រើននាក់ ។

សម្រាប់សកម្មភាពកីឡា គឺមានជាច្រើនប្រភេទដែលនឹងត្រៀមបង្ហាញជូន មហាជនបានទស្សនា ដូចជា៖ ប្រដាល់គុនខ្មែរ ប៉េតង់ រត់កម្សាន្ត បាល់ទាត់លើតុ បាល់ទះលើឆ្នេខ្សាច់ និង បាល់ទាត់ឆ្នេខ្សាច់ ។ ក្រៅពីនេះ ក៏មានការប្រគំតន្រ្តី និងការតាំងពិព័រណ៍ម្ហូបអាហារ សម្លៀកបំពាក់ ជាដើម ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង