×

៦ប្រទេសត្រូវបានបញ្ជាក់ពីការចូលរួមប្រកួតលើកីឡាគុនល្បុក្កតោ នៅស៊ីហ្គេម២០២៣

លោក អ៊ួ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានឱ្យដឹងថា គិតមកទល់ពេលនេះ ប្រទេសចំនួន ៥បានត្រៀមបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួន ចូលរួមប្រកួតកីឡាគុនល្បុក្កតោ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ រួមមានប្រទេសវៀតណាម ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងឥណ្ឌូណេស៊ី រួមទាំងម្ចាស់ផ្ទះក្បាច់គុន និងជាម្ចាស់ផ្ទះ កម្ពុជា សរុបគឺ ៦ប្រទេស។

បញ្ជីវិញ្ញាសាដែលបានកំណត់ជាផ្លូវការលើប្រភេទកីឡាគុនល្បុក្កតោ ក្នុងប្រភេទយុទ្ធគុនចម្រុះ គឺមានចំនួន១៦វិញ្ញាសា ក្នុងនោះប្រភេទវិញ្ញាសាសម្តែងមានចំនួន៧ (ឯកត្តជន-ក្រុម) ខណៈវិញ្ញាសាប្រយុទ្ធមានចំនួន៩ រួមមានផ្នែកបុរសលើប្រភេទទម្ងន់ ៥០គ.ក ៥៥គ.ក ៦០គ.ក ៦៥គ.ក និង៧០គីឡូក្រាម។ រីឯផ្នែកនារី មានប្រភេទទម្ងន់ ៤៥គ.ក ៥០គ.ម ៥៥គ.ក និង៦០គីឡូក្រាម។

កីឡាគុនល្បុក្កតោ ដែលទទួលស្គាល់ដោយអង្គការយូណេស្កូ គឺជាកីឡាមួយប្រភេទក្នុងចំណោមកីឡា៣ប្រភេទ ដែលជាកីឡាវប្បធម៌អត្តសញ្ញាណជាតិរបស់កម្ពុជាត្រូវបានដាក់ចូលក្នុងចំណោម៣៧ប្រភេទកីឡានៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ក្រៅពីកីឡាគុនល្បុក្កតោ នៅមានកីឡាគុនខ្មែរ និង អុកចត្រង្គផងដែរ៕

ប្រភពអត្ថបទ និងរូបភាព៖ CAMBODIA 2023

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង