×

ក្រសួងអប់រំ និងក្រសួងការបរទេស រៀបចំការរត់បណ្ដាក់ជុំវិញពិភពលោកនៅកម្ពុជា អបអរការប្រកួតកីឡាអូឡាំពិក២០២៤

ការរត់បណ្តាក់ជុំវិញពិភពលោក នៅកម្ពុជាដេីម្បីអបអរសាទរ ការប្រកួតកីឡាអូឡាំពិកនៅទីក្រុងបារីសឆ្នាំ២០២៤ បានរៀបចំធ្វេីឡេីងហេីយនាព្រឹកថ្ងៃទី១៤ ខែមីនាឆ្នាំ២០២៣ នៅពហុកីឡដ្ធានជាតិអូឡាំពិកកម្ពុជា ដែលជាទីកន្លែងនិមិត្តសញ្ញាសម្រាប់មិត្តភាព កម្ពុជា-បារាំង។

ក្នុងឱកាសថ្ងៃទី៥០០ មុនពេលការប្រកួតកីឡាអូឡាំពិកនៅទីក្រុងបារីសមកដល់ គណៈកម្មការរៀបចំកម្មវិធី (Paris 2024)រួមជាមួយក្រសួងអឺរ៉ុប ក្រសួងការបរទេស និងក្រសួងអប់រំយុវជននិងកីឡា បានរៀបចំការរត់បណ្តាក់គ្នា២៤ម៉ោង ជាសាកល ដោយមានការចូលរួមពីតំណាងក្រសួង ទូត និងកីឡាករកីឡាការិនីជាច្រេីនកុះករ៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង