កីឡាករអេស្ប៉ាញ Carlos Alcaraz បានបន្តឡើងដល់ជុំទី៤ ក្នុងការប្រកួតវាយកូនបាល់កម្មវិធី Indian Wells Masters 2023។
ជាក់ស្តែង កីឡាករវ័យ១៩ឆ្នាំ ដែលកំពុងកាន់កាប់ចំណាត់ថ្នាក់លេខ២ពិភពលោក បានយកឈ្នះកីឡាករហូឡង់ Tallon Griekspoor នៅក្នុងការប្រកួតជុំទី៣ តាមរយៈលទ្ធផល 7-6 និង 6-3។
Carlos Alcaraz នឹងបន្តឡើងជុំទី៤ជួបកីឡាករអង់គ្លេស Jack Draper ដែលបានទម្លាក់កីឡាករអង់គ្លេស Andy Murray។
រីឯការប្រកួត១គូទៀតគឺកីឡាករអ៊ីតាលី Jannik Sinner បានយកឈ្នះកីឡាករបារាំង Adrian Mannarino តាមរយៈលទ្ធផល 7-6 និង 6-4។
Jannik Sinner នឹងបន្តឡើងទៅជុំទី៤ ជួបកីឡាករស្វីស Stan Wawrinka ដែលបានទម្លាក់កីឡាករដាណឺម៉ាក Holger Rune៕