ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក នឹងក្លាយជាការប្រកួតលើកដំបូងដែលមានក្រុមចំនួន ៤៨ ចូលរួម លើសពីរាល់ដងដែលមានតែ ៣២ក្រុមប៉ុណ្ណោះ។
កិច្ចប្រជុំក្រុមប្រឹក្សា FIFA ដែលធ្វើឡើងក្នុងប្រទេស Rwanda កាលពីថ្ងៃអង្គារ បានសម្រេចថា ការប្រកួត World Cup ឆ្នាំ២០២៦ នឹងមានចំនួន១២ពូល ក្នុងមួយពូលមាន ៤ក្រុម ហើយយក២ក្រុមនៃពូលនីមួយៗ និងក្រុមចំណាត់ថ្នាក់លេខ៣ ល្អបំផុតចំនួន ៨ ដើម្បីឈានទៅវគ្គ ៣២ក្រុមចុងក្រោយ។
រូបមន្តថ្មីនេះ នឹងមានការប្រកួតចំនួន ១០៤ប្រកួត ហើយក្រុមជើងឯកត្រូវលេង៨ប្រកួត បើធៀបទៅនឹងលើកមុន លេងតែ៧ប្រកួតប៉ុណ្ណោះ។ ព្រឹត្តិការណ៍នេះ នឹងមានរយៈពេល ៣៩ថ្ងៃ៕