បុគ្គលិកពេទ្យចំនួន ៣០០០នាក់ និងរថយន្តសង្គ្រោះបន្ទាន់ចំនួន ១០០ គ្រឿងនឹងត្រូវបានចល័តដើម្បីផ្តល់សេវាសង្គ្រោះបឋម ការសង្គ្រោះបន្ទាន់ ការព្យាបាល និងសេវាថែទាំធ្មេញអំឡុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍មួយដែល CBS Sports ទទួលបាននាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ។
មន្ទីរពេទ្យសម្រាប់អត្តពលិកដែលចូលរួមនៅស៊ីហ្គេម មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ព្រះសីហនុ កំពត កែប និងសៀមរាប។ ជាមួយគ្នានេះ ទីតាំងផ្ដល់សេវាវេជ្ជសាស្រ្ត ស្ថិតនៅទីលានប្រកួតប្រជែង ភូមិអត្តពលិក (២៤ ម៉ោង) សណ្ឋាគារ (២៤ ម៉ោង) និងព្រលានយន្តហោះ។ សេវាកម្មរថយន្តសង្គ្រោះ ២៤ ម៉ោង ក៏នឹងដំណើរការផងដែរ។ ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យគឺឥតគិតថ្លៃ សម្រាប់ក្រុមគ្រួសារនៃអគ្គពលិក អំឡុងពេលនៃការប្រកួតនេះ។
ព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី៥ ដល់ ១៧ ខែឧសភា ឆ្នាំ២០២៣៕