×

ស្តេចប្រដាល់​ម៉ាននី ប៉ាក់អីអៅ ប្រកាស​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​ហ្វីលីពីន

ម៉ានីល៖ ស្តេចប្រដាល់ហ្វីលីពីនលោក ម៉ាននី ប៉ាក់គីអៅ (Manny Pacquiao) បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីហ្វីលីពីននៅក្នុងការបោះឆ្នោតនៅឆ្នាំ២០២២ បន្ទាប់ពីមានការរិះគន់ប្រឆាំងនឹងអំពើពុករលួយនៅក្នុងជួររដ្ឋាភិបាល។

លោក ប៉ាក់គីអៅ (Pacquiao) បានទទួលយកការតែងតាំងពីសម្ព័ន្ធមិត្តនយោបាយរបស់គាត់ក្នុងគណបក្សកាន់អំណាច PDP-Laban ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមគូប្រជែងបានតែងតាំងលោក បុងហ្គោ (Bong Go) ដែលជាជំនួយការជាយូរឆ្នាំមកហើយរបស់លោកប្រធានាធិបតី ឌូតឺតេ (Duterte) ជាបេក្ខភាពប្រធានាធិបតីផងដែរ។

កើតចេញពីគ្រួសារក្រីក្រមួយនៅខេត្តភាគខាងត្បូងប្រទេសហ្វីលីពីន លោក ប៉ាក់គីអៅ (Pacquiao) បានចាប់ផ្តើមអាជីពជាកីឡាករប្រដាល់តាំងពីអាយុ១៦ឆ្នាំ និងទទួលបានទទួលបានប្រជាប្រិយភាពជាខ្លាំងដោយសារការផ្តួលគូប្រកួតដែលជាអ្នកប្រដាល់ល្បីៗ។

នៅក្នុងកិច្ចការនយោបាយ បន្ទាប់ពីជាប់ឆ្នោតជាសមាជិកសភា លោក ប៉ាក់គីអៅ (Pacquiao) បានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាហ្វីលីពីនកាលពីឆ្នាំ២០១៦៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង