គូកីឡាកររុស្ស៊ី Daniil Medvedev និង Karen Khachanov ត្រូវឡើងមកជួបគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតវាយកូនបាល់កម្មវិធី Miami Open 2023។
ជាក់ស្តែង ការឡើងមកនេះ គឺបន្ទាប់ពី Daniil Medvedev បានយកឈ្នះកីឡាករម្ចាស់ផ្ទះអាមេរិក Christopher Eubanks នៅក្នុងការប្រកួតវគ្គ៨នាក់ចុងក្រោយ តាមរយៈលទ្ធផល 6-3 និង 7-5។
ចំណែកឯកីឡាករ Karen Khachanov បានឡើងមកបន្ទាប់ពីបានយកឈ្នះកីឡាករអាហ្សង់ទីន Francisco Cerúndolo នៅវគ្គ៨នាក់ចុងក្រោយតាមរយៈលទ្ធផល 6-3 និង 7-5។
រីឯការប្រកួត១គូទៀតដែលនឹងត្រូវជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះដែរ នោះគឺកីឡាករអេស្ប៉ាញ Carlos Alcaraz ដែលបានយកឈ្នះកីឡាករហ្វាំងឡង់ Emil Ruusuvuori ដោយលទ្ធផល 6-3 និង 6-1 ត្រូវឡើងមកជួបកីឡាករអ៊ីតាលី Jannik Sinner ដែលបានយកឈ្នះកីឡាករម្ចាស់ផ្ទះ Taylor Fritz៕