×

Cristiano Ronaldo និង Lionel Messi សុទ្ធសឹង​តែមាន​បញ្ហារឿង​កន្លែងស្នាក់នៅ​ដូចៗគ្នា​ជាមួយ​ក្លឹបថ្មី

ខ្សែប្រយុទ្ធ Cristiano Ronaldo និង Lionel Messi គឺសុទ្ធសឹងតែមានបញ្ហារឿងកន្លែងស្នាក់នៅដូចៗគ្នាជាមួយក្លឹបថ្មី ក្រោយពេលកន្លែងស្នាក់នៅបច្ចុប្បន្ននេះសុទ្ធសឹងតែមានបញ្ហាដល់បញ្ហារស់នៅរបស់ក្រុមគ្រួសាររបស់ខ្លួន។

កីឡាករ Cristiano Ronaldo និង គ្រួសារ បាន សម្រេច ចិត្ត ប្ដូរ ផ្ទះដែលមានតម្លៃ៦លានផោន ក្រោយស្នាក់នៅបានត្រឹម១សប្តាហ៍បន្ទាប់ពី មាន ការ រំខាន សម្លេង សត្វ ចៀម រាល់ ព្រឹក ពេក ធ្វើ ឱ្យ រំខាន ដល់ ដំណេករបស់ខ្លួនដែលធ្វើឱ្យប៉ះពាល់។

ក្រៅពីបញ្ហាសម្លេងសត្វចៀមរំខានដល់បញ្ហាអារម្មណ៍ មូលហេតុដ៏ចម្បងមួយទៀតសម្រាប់ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យគឺបញ្ហាសុវត្ថិភាពក្រុមគ្រួសារផងដែរ ព្រោះកន្លែងស្នាក់នៅបច្ចុប្បន្នដែលនៅចន្លោះទីក្រុង Manchester និង Liverpool មិនសូវជាមានសន្តិសុខល្អប៉ុន្មានឡើយ។

ដោយឡែកខ្សែប្រយុទ្ធ Lionel Messi ក៏មានបញ្ហាបែបនេះដូចគ្នាផងដែរក្រោយពីសម្រេចការផ្លាស់ទៅដល់ទឹកដីបារាំង ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះកំពុងតែស្នាក់នៅសណ្ឋាគារផ្កាយ៥មួយនៅទីក្រុងប៉ារីសដែលមានតម្លៃ១០០០ពាន់ដុល្លារក្នុង១យប់ ក្រោយពីមិនទាន់អាចស្វែងរកផ្ទះបានឱ្យសមស្របជាមួយបែបបទរស់នៅរបស់ក្រុមគ្រួសារខ្លួនបាន។

បច្ចុប្បន្ន Lionel Messi ក៏កំពុងជួបប្រទះការលំបាកក្នុងការធ្វើដំណើរក៏ដូចជាបញ្ហាសុវត្ថិភាពផងដែរ ព្រោះពេលដែលអតីតសមាជិក FC Barcelona ចេញទៅណាមកណា តែងតែមានអ្នកគាំទ្រតាមពីក្រោយជានិច្ចដោយធ្វើឱ្យរូបគេព្រួយបារម្ភអំពីបញ្ហាសន្តិសុខរបស់ខ្លួននិងក្រុមគ្រួសារផងដែរ។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង