Story: ក្លិប Tottenham Hotspur បាននិយាយ នឹងសម្ដែងនៅទុក្ខក្រៀមនៅថ្ងៃអាទិត្យទី ១៩ ខែកញ្ញានេះថាលោក Jimmy Greaves ដែលជាខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់របស់អង់គ្លេសបានទទួលមរណភាពហើយក្នុងអាយុ ៨១ ឆ្នាំដោយជំងឺដាច់សរសៃឈាមខួរក្បាលដែលលោកបានកើតកាលពី ៦ឆ្នាំមុន។
Jimmy Greaves បានចាប់ផ្តើមអាជីពរបស់លោកជាមួយក្រុមតោខៀវហើយបានស៊ុតបញ្ចូលទី ១២៤ គ្រាប់ក្នុងការប្រកួតនីក្នុងលីគសម្រាប់ក្លឹបទីក្រុងមួយនេះឡុងដ៍ចន្លោះឆ្នាំ ១៩៥៧ ដល់ ១៩៦១ ។
ក្រោយមកលោកបានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតរបស់ក្រុម Tottenham ដោយរកបាន ២៦៦ គ្រាប់ដោយលេងឱ្យ Spurs ពីឆ្នាំ ១៩៦១-១៩៧០ ។ គ្រាប់បាល់ចំនួន ៣៧ របស់គាត់ក្នុងរដូវកាល ១៩៦២-៦៣ នៅតែជាកំណត់ត្រាអ្នកស៊ុតបញ្ជូលទីបានច្រើនជាងគេនៅក្នុងក្លឹប។
មិនត្រឹមតែប៉ុណ្ណោះលោក Greaves គឺជាផ្នែកមួយដែលបានជួយអង់គ្លេសឲ្យឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ១៩៦៦ និងស៊ុតបញ្ចូលទីបាន ៤៤ គ្រាប់ក្នុងការប្រកួតអន្តរជាតិចំនួន ៥៧ ដែលធ្វើឱ្យគាត់ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទី ៤ របស់អង់គ្លេសនៅពីក្រោយ Wayne Rooney, Bobby Charlton និង Gary Lineker ៕