×

ចំណេះដឹងខ្លះៗអំពីកីឡាអូឡាំពិកតូក្យូ៖ ពីធីបើក

ក្រុមការងារ CBS Sport សូមចែករំលែកបន្ដនូវចំណេះដឹងខ្លះៗអំពីកីឡាអូឡាំពិកតូក្យូ Olympic Education “ពីធីបើក opening ceremony” ដែលមាន១៥ចំណុចដូចខាងក្រោមនេះ។ សូមបញ្ជាក់ថានេះ គឺយោងទៅតាមការបង្ហោះរបស់ លោក ញ៉ាន សុខវិសាល នាយរងបេសសកម្មកីឡាអូឡាំពិកតូក្យូឆ្នាំ២០២០របស់ក្រុមកម្ពុជា។

១.ការរៀបលំដាប់ក្បួនហែរទង់ប្រទេសចូលរួម NOCs ក្នុងពហុកីឡដ្ឋានអូឡាំពិកត្រូវបានរៀបតាមលំដាប់តួរអក្សរជប៉ុន។

២.ប្រទេស NOC ដែលដើរក្បួនមុនគេចូលក្នុងពហុកីឡដ្ឋានអូឡាំពិកគឺក្បួនប្រទេសក្រិច (NOC GREECE )ដែលជាប្រទេសដើមកំណើតកីឡាអូឡាំពិកសម័យបុរាណ។

៣.លំដាប់ទីពីសម្រាប់ការដើរក្បួនចូលកីឡដ្ឋានអូឡាំពិកគឺក្រុមកីឡាជនភៀសខ្លួន(Refugee Olympic Team)។

៤.NOC ប្រទេសកម្ពុជាត្រូវដើរចូលក្បួននៅលំដាប់ទី៤៩។

៥.សម្រាប់ NOCs ចំនួន៣ចុងក្រោយដែលដើរចូលក្នុងពហុកីឡដ្ឋានអូឡាំពិក លេខរៀងទី២០៣គឺសហរដ្ឋអាមេរិចដែលនឹងជាប្រទេសម្ចាស់ផ្ទះកីឡាអូឡាំពិកហ្គេមទីក្រុង LA ឆ្នាំ២០២៨ លេខរៀងទី២០៤ គឺប្រទេសបារាំងដែលនឹងជាម្ចាស់ផ្ទះកីឡាអូឡាំពិកហ្គេមទីក្រុងប៉ារីសឆ្នាំ២០២៤ ហើយលេខរៀងទី២០៥ គឺជាប្រទេសជប៉ុនដែលជាម្ចាស់ផ្ទះឆ្នាំ២០២០។

៦.សម្រាប់ឆ្នាំនេះ NOC ប្រទេសកូរ៉េខាងជើង មិនចូលរួមកីឡាអូឡាំពិកហ្គេមទេ។

៧.ពាក្យស្លោកកីឡាអូឡាំពិកឆ្នាំ២០២០ United by Emotion រឺមានន័យថាការរួបរួមដោយអារម្មណ៍តែមួយ ហើយសម្រាប់កាបំផុសក្នុងបណ្តាញសង្គមវិញគឺតម្រូវឱ្យមានការវាយសញ្ញាទ្រុងជ្រូក #TogetherStronger ។

៨.អ្នកដែលឡើងធ្វើសច្ចារប្រណិធានរួមមានអត្តពលិក២រូប អជ្ញារកណ្តាល់២រូប គ្រូបង្វឹក២រូប ពាក្យសច្ចារប្រនិធានត្រូវបានប្រើដំបូងបង្អស់នៅពិធីបើកកីឡាអីឡាំពិកក្រុង Antwerp ប្រទេសបែលហ្ស៊ិក ឆ្នាំ១៩២០ ដែលពាក្យសច្ចារប្រនិធាននេះសសេរឡើងដោយ លោកព្យែឌឺគូបូតាំង (Pierre De Coubertin )បិតាស្ថាបនិកកីឡាអូឡាំពិកសម័យទំនើប។

៩.អ្នកស្មគ្រ័ចិត្តកីឡាអូឡាំពិកតូក្យូឆ្នាំ២០២០ មានចំនួនជាង៧ម៉ឺននាក់ដែរពួកគេមានភារកិច្ចក្នុងការជួយទំនុបបម្រុងរហូតដល់បញ្ចប់កម្មវិធីប្រកួត។

១០.អ្នកដំណាងហែរទង់អូឡាំពិកគឺជាអ្នកកីឡាំដំណាងមកពី៥ទ្វីបលើពិភពលោករួមជាជនកីឡាជនភាសខ្លួនអូឡាំពិកចំនួន៦នាក់ហើយបញ្ជូនបន្តឱ្យទៅអ្នកតំណាងប្រជាជនជប៉ុនដែរមកពីគ្រប់អាជីពសរុប៦នាក់។

១១.អ្នកតំណាងរត់ភ្លើងគប់អូឡាំពិកចូលរូមដោយ អឌិតអ្នកកីឡាអូឡាំពិកជប៉ុន ពេទ្យ នាក់កីឡាជនពិការ សិស្សានុសិស្សហើយបញ្ចប់ការដុតភ្លើងគប់ដោយកីឡាការិនីតេនីស (ណាអូមិ អូសាកាក់ )។

១២.ចំនួនប្រភេទកីឡាដែររួមប្រកួតកីឡាអូឡាំពិកតូក្យូ មានចំនួន៣៣ដែរក្នុងនោះមាន២៨ Olympic Sports ដែរមានស្រាប់បន្ថែម ជាមួយ៥ប្រភេទកីឡាដែររួមមាន Baseball Softball, Karate ,Skateboard ,Sport Climbing and Surfing ក្នុងនោះ ក៏មានការបន្ថែម១៥វិញ្ញាសាក្នុងប្រភេទកីឡាអូឡាំពិកដែរមានស្រាប់រួមមាន Basketball 3×3, BMX Freestyle កីឡារត់ 4×400ម៉ែត្រ ប្រភេទចំរុះប្រុស២ស្រី២,កីឡា Table tennis ប្រភេទវាយគូចម្រុះ។ល។

១៣.ចំនួនអ្នកកីឡាអូឡាំពិកតូក្យូ២០២០មានចំនួនប្រមាណ១ម៉ឺន១ពាន់៥រយនាក់ ដោយមានបុរស៥១% នារី៤៩% ហើយគួរបញ្ជាក់ដែរថានាក់កីឡាល្បីកម្រិតពិភពលោកមួយចំនួនបានដកខ្លួនចេញពីការប្រតួតកីឡាអូឡាំពិកតូក្យួឆ្នាំ២០២០នេះ។

១៤.ចំនួននាក់ទស្សនាស្មើ០ ដោយសារវិបត្តជំងឺកូវីត១៩តម្រូវឱ្យគណកម្មការរៀបចំការប្រកួតហាមប្រាមនាក់ទស្សនាក្នុងនិងក្រៅស្រុកមិនឱ្យចូលរួមទស្សនាការប្រកួតនិងពិធីបើក ពិធីបិទការប្រកួតឡើយសម្រាប់សំបុត្រដែរបានទិញហើយនឹងត្រូវបានទូទាត់ជាសាច់ប្រាក់ជូនវិញ។

១៥.ប្រធានគណកម្មាធិការអូឡាំពិកអន្តជាតិ IOC President THOMAS BACH បានមានប្រសាស៍ថា IOC មានគោលនយោបាយពិសេសជាមួយក្រុមហ៊ុន Pfizer-BioNTech ក្នុងការចាក់វ៉ាក់សាំងដល់អត្តពលិកអូឡាំពិកទាំងអស់ដែលមិនទាន់ទទួលវ៉ាក់សាំងគ្រប់ដូសពីប្រទេសរបស់ខ្លួន ចាប់ពីថ្ងៃទី២៣ កក្កដានេះតទៅ៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង