×

កីឡាករន័រវែស Casper Ruud ឈ្នះជើងឯកការប្រកួតវាយកូនបាល់កម្មវិធី Estoril Open 2023

ការប្រកួតវាយកូនបាល់កម្រិត ATP Tour 250 ទីលានដីឥដ្ឋ កម្មវិធី Estoril Open 2023 បានរកឃើញតំណែងជើងឯកហើយ ក្រោយពីដំណើរការរយៈពេល ១សប្តាហ៍កន្លងមក នាទីក្រុង Cascais ប្រទេសព័រទុយហ្គាល់។

ជាក់ស្តែង អ្នកដែលយកបានតំណែងកិត្តិយសនេះគឺកីឡាករន័រវែស Casper Ruud បន្ទាប់ពីរូបគេបានយកឈ្នះកីឡាករស៊ែប Miomir Kecmanović នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យម្សិលមិញ តាមរយៈលទ្ធផល 6-2 និង 7-6 ចាយពេលអស់ជាង ១ម៉ោង ៤៨នាទី។
នេះគឺជាការឈ្នះពានរង្វាន់ជាលើកដំបូងក្នុងការប្រកួតឆ្នាំ២០២៣ របស់កីឡាករ Casper Ruud និងជាពានរង្វាន់ទី១០ក្នុងអាជីពរបស់គេផងដែរ។

សូមបញ្ជាក់ថា កម្មវិធី Estoril Open បានដំណើរការជាលើកដំបូងក្នុងឆ្នាំ២០១៥ ដោយគិតមកទល់ពេលនេះ វាជាការដំណើរការលើកទី៧ហើយ។ សម្រាប់ប្រាក់រង្វាន់នៃកម្មវិធីមានប្រមាណ ៦១ម៉ឺនដុល្លារអាមេរិក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង