×

ចក្រភពអង់គ្លេស និងសាធារណរដ្ឋអៀរឡង់ ជ្រើសរើសកីឡដ្ឋាន១០ដេញថ្លៃធ្វើម្ចាស់ផ្ទះEURO2028

កីឡដ្ឋាន Casement Park របស់ Belfast និង Bramley-Moore Dock របស់ Everton ដែលជាកីឡដ្ឋានដែលមិនទាន់បានសាងសង់រួចរាល់ បានស្ថិតនៅក្នុងការដេញថ្លៃរួមគ្នារបស់ចក្រភពអង់គ្លេស និងសាធារណរដ្ឋអៀរឡង់ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ Euro 2028 ។

កីឡដ្ឋានទាំង ១០ រួមមាន ១. កីឡដ្ឋាន Wembley (90,652) ២. កីឡដ្ឋាន Principality (73,952) ៣. កីឡដ្ឋាន Tottenham Hotspur (62,322) ៤. កីឡដ្ឋាន Etihad (61,000) ៥. កីឡដ្ឋាន Everton (52,679) ៦. កីឡដ្ឋាន St James’ Park (52,305) ៧. កីឡដ្ឋាន Villa Park (52,190) ៨. កីឡដ្ឋាន Hampden Park (52,032) ៩. កីឡដ្ឋាន Aviva (51,711) និង១០. កីឡដ្ឋាន Casement Park (34,500) ។

ប្រទេសតួកគី គឺជាបេក្ខភាពដែលបានចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Euro 2028 នៅខែមិថុនា និងខែកក្កដា។

កីឡដ្ឋាន Old Trafford ដែល មាន សមត្ថភាពផ្ទុក ខ្ពស់ បំផុត ក្នុង ប្រទេស អង់គ្លេស បន្ទាប់ ពី Wembley ត្រូវបានជម្រុះចេញពីក្នុងបញ្ជីឈ្មោះទាំង១០៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង