កីឡាករស្លូវេនី Tadej Pogacar បានទទួលជ័យជំនះជើងឯកនៅក្នុងការប្រណាំងកង់កម្មវិធី La Flèche Wallonne 2023 ដែលធ្វើឡើងនាទីក្រុង Herve ប្រទេសបែលហ្ស៊ីក។
ជាការពិត ការប្រកួតនេះធ្វើឡើងតែរយៈពេល១ថ្ងៃប៉ុណ្ណោះ ដោយកីឡាករទាំងអស់ត្រូវជិះប្រជែងគ្នា លើចម្ងាយផ្លូវប្រមាណ ១៩៤,២ គីឡូម៉ែត្រ។
យ៉ាងណា Tadej Pogacar អាចបញ្ចប់ទីព្រ័ត្របានមុនគេ ដោយសមាជិកក្រុម UAE Emirates បានប្រើពេលអស់តែ ៤ម៉ោង ២៧នាទី និង៥៣វិនាទី។ កីឡាករដាណឺម៉ាក Mattias Skjelmose Jensen សមាជិកក្រុម Trek–Segafredo បានទទួលចំណាត់ថ្នាក់លេខ២ ហើយកីឡាករអេស្ប៉ាញ Mikel Landa មកពីក្រុម Bahrain Victorious បានទទួលចំណាត់ថ្នាក់លេខ៣។
សូមបញ្ជាក់ថា កម្មវិធី La Flèche Wallonne គឺជាការដំណើរការលើកទី៨៧នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ កម្មវិធីនេះក៏ជាទីលានទី ១៨ ក្នុងចំណោម៣៥នៃ ការប្រណាំងកង់ជ្រើសរើសជើងឯកពិភពលោក UCI World Tour ប្រចាំរដូវកាល ២០២៣នេះ។
ការប្រកួតជាបន្តគឺជាកម្មវិធី Liège–Bastogne–Liège ធ្វើឡើងនាប្រទេសបែលហ្ស៊ីកដដែល ថ្ងៃទី ២៣ ខែមេសា ខាងមុខ៕