×

កីឡាករបែលហ្ស៊ិក Remco Evenepoel ឈ្នះជើងឯកការប្រណាំងកង់ កម្មវិធី Liege-Bastogne-Liege 2023

កីឡាករបែលហ្ស៊ីក Remco Evenepoel បានទទួលជ័យជម្នះជើងឯកនៅក្នុងការប្រណាំងកង់កម្មវិធី Liege-Bastogne-Liege 2023 ដែលធ្វើឡើង នាតំបន់ Ardennes ប្រទេសបែលហ្ស៊ិក។

ការប្រកួតនេះគឺធ្វើឡើងក្នុងរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយកីឡាករទាំងអស់ត្រូវប្រជែងគ្នាលើចម្ងាយផ្លូវប្រមាណ ២៥៨,១ គីឡូម៉ែត្រ។

ជាលទ្ធផលគឺជើងឯកឆ្នាំចាស់ កីឡាករបែលហ្ស៊ីក Remco Evenepoel ជាអ្នកទទួលបានជ័យជម្នះ ដោយសមាជិកក្រុម Quick-Step បានប្រើពេលអស់ ៦ម៉ោង ១៥នាទី និង៤៩វិនាទី។ កីឡាករអង់គ្លេស Tom Pidcock មកពីក្រុម Ineos ទទួលបានចំណាត់ថ្នាក់លេខ២ ហើយកីឡាករកូឡុំប៊ី Santiago Buitrago មកពីក្រុម Bahrain Victorious ទទួលបានចំណាត់ថ្នាក់លេខ៣។

សូមបញ្ជាក់ថា ការប្រណាំងកង់កម្មវិធី Liege-Bastogne-Liege 2023 គឺជាការដំណើរការលើកទី១០៩ ហើយ ក្នុងប្រវត្តិសាស្ត្រ។ ការប្រកួតនេះគឺជាទីលានទី១៩ ក្នុងចំណោម៣៥ នៃការប្រណាំងកង់ជ្រើសរើសជើងឯកពិភពលោក UCI World Tour ប្រចាំរដូវកាល 2023 ។ ការប្រកួតជាបន្តគឺជាកម្មវិធី Tour de Romandie ធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ ៣០ ខែមេសា ខាងមុខ នាប្រទេសស្វីស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង