×

ខ្សែប្រយុទ្ធ Lionel Messi អាចចាកចេញពី Paris Saint-Germain ក្រោយចប់កិច្ចសន្យានាពេលខាងមុខ

សារព័ត៌មាន The Mirror បានរាយការណ៍ថា ក្លិប Paris Saint-Germain បានបើកភ្លើងខៀវឱ្យខ្សែប្រយុទ្ធ Lionel Messi ចាកចេញនៅរដូវក្តៅ ដោយមិនគិតថ្លៃ។

កិច្ចព្រមព្រៀងរបស់កីឡាករអាហ្សង់ទីន ជាមួយក្លិប Paris Saint-Germain នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ហើយក្លិប Barcelona ចង់នាំយករូបគេត្រឡប់ទៅប្រទេសអេស្ប៉ាញវិញ។ Messi ត្រូវបានគេរំពឹងថា នឹងចាកចេញនៅពេលដែលកិច្ចសន្យារបស់គេផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ Messi បានចូលរួមជាមួយក្លិបបារាំង Paris Saint-Germain ដោយឥតតម្លៃខ្លួនលើកិច្ចសន្យារយៈពេល ២ ឆ្នាំ កាលពីរដូវក្តៅឆ្នាំ ២០២១។

ខណៈដែល Messi បន្តជួយ Paris Saint-Germain ឈ្នះពានរង្វាន់ Ligue 1 ជាប់ៗគ្នានោះ ប៉ុន្តែបើងាកទៅមើលសមត្ថភាពប្រជែងពានរង្វាន់ UEFA Champions League វិញ គឺពួកគេនៅតែមិនអាចឈ្នះបាន។

ដោយនៅសល់តែពីរខែទៀតលើកិច្ចសន្យាបច្ចុប្បន្នរបស់ Messi នោះ Paris Saint-Germain មិនប្រញាប់ប្រញាល់ក្នុងការបន្តកុងត្រាថ្មីទេ។ ការលែងចង់បន្តកិច្ចសន្យាថ្មីនេះ នៅពេលដែលប្រធានក្លិបលោក Nasser Al-Khelaifi មានគោលបំណងធ្វើឱ្យ Paris Saint-Germain ក្លាយជាគម្រោងប្រកបដោយនិរន្តរភាពផ្នែកហិរញ្ញវត្ថុជាងមុន ជាមួយនឹងក្រុមដែលប្រមូលផ្ដុំដោយកីឡាករកំពូលៗតិចជាងមុន និងផ្ដោតទៅលើកីឡាករក្មេងៗដែលជាយុវជនជំនួសវិញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង