×

ទង់ជាតិកម្ពុជា ត្រូវបានដាក់នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ត្រៀមស្វាគមន៍ស៊ីហ្គេម

ទង់ជាតិចំនួន ៨០០ ដើម រៀបចំដោយរដ្ឋបាលខណ្ឌជ្រោយចង្វារ ត្រូវបានដាក់លម្អនៅតាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ ដើម្បីត្រៀមស្វាគមន៍ព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

នៅតាមដងផ្លូវឃើញថា មានបដាដែលសរសេរថា “Welcome to Cambodia 2023” រួមជាមួយនឹង “32nd SEA GAMES & 12th ASEAN PARA GAMES” និងរូប Mascot បូរី និងរំដួល ដែលជារូបសត្វទន្សាយ ផងដែរ។

ពិធីដង្ហែព្រះអគ្គិជ័យកីឡា នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ គ្រោងនឹងចូលមកដល់រាជធានីភ្នំពេញ (ត្រង់ចំណុចស្ពានទី១២ ៦A) នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ រួចដង្ហែឆ្លងកាត់តាមមហាវិថីឈ្នះឈ្នះ។

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា និងបិទបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង