ខណៈការប្រកួតរបស់ក្រុមបាល់ទាត់បុរស Barcelona នៅប្រទាញប្រទង់ជាមួយគូប្រជែងខ្លួននៅឡើយនោះ ក្រុមបាល់ទាត់នារី Barcelona បានសម្រេចជោគជ័យរបស់ខ្លួនទៅហើយគឺបានក្លាយជាម្ចាស់ជើងឯកលីគកំពូលអេស្ប៉ាញផ្នែកនារី ប្រចាំរដូវកាល២០២២-២៣នេះ។
ជាការពិត ការបានក្លាយជាជើងឯកក្របខណ្ឌ Liga F របស់ក្រុមនារី Barcelona គឺបន្ទាប់ពីពួកនាង បានយកឈ្នះទៅលើក្រុមគូប្រជែង Sporting de Huelva ដោយលទ្ធផល ៣-០ ក្នុងការប្រកួតប្រចាំសប្តាហ៍ ទី២៧។
ឆ្លងកាត់ការប្រកួត២៧លើកកន្លងមក ក្រុមនារី Barcelona ទទួលបានជ័យជំនះទាំាងអស់ មិនមានចាញ់ ឬ ស្មើទេ។ ពួកនាង មានដល់ទៅ ៧៨ពិន្ទុ នាំមុខក្រុមនារី Real Madrid ដែលឈរលេខ២ ដល់ទៅ ១០ពិន្ទុពេញ ហើយក្រុមនារី Barcelona សល់ការប្រកួតដល់ទៅ៤ប្រកួតក្នុងដៃ ខណៈក្រុមនារី Real Madrid សល់តែ៣ប្រកួតប៉ុណ្ណោះ។
នេះជាលើកទី៤ជាប់គ្នាហើយ ដែលក្រុមនារី Barcelona បានក្លាយជាជើងឯកក្របខណ្ឌ Liga F និងជាលើកទី៨ក្នុងប្រវត្តិសាស្ត្ររបស់ពួកនាង ដែលទទួលបានតំណែងនេះ៕