ឥទ្ធិពលរបស់ Minamino នៅហង្សក្រហម Liverpool មិនទាន់ឈានដល់កម្រិតដែលត្រូវបានរំពឹងទុកនោះទេ បន្ទាប់ពីគាត់បានផ្ទេរពីក្លិប Red Bull Salzburg កាលពីខែមករាឆ្នាំមុន ហើយគាត់បានចំណាយពេលពាក់កណ្តាលនៃរដូវកាល ២០២០-២១ជើងទី២ នៅក្លិប Southampton ។
សម្រាប់ពេលនេះគាត់បានត្រលប់មក Liverpool វិញ ហើយចង់ធ្វើឱ្យមានការចាប់អារម្មណ៍ណាមួយ ហើយការផ្លាស់ប្តូរជំហរនៅពេលប្រកួតនិងការបញ្ចប់ទីសម្រាប់គ្រាប់បាល់បើកឆាកដ៏ឆ្លាតវៃសម្រាប់ Liverpool គឺជាឧទាហរណ៍នៃគុណភាពរបស់គាត់។
លោក Klopp បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតថា៖ «កីឡាករត្រូវការពេលវេលាដើម្បីស្តារគុណភាពប្រកួតឡើងវិញបន្ទាប់ពីរងរបួស។ គាត់បានហ្វឹកហាត់យ៉ាងល្អនិងសមនឹងទទួលបានគ្រាប់បាល់ពីរគ្រាប់របស់គាត់។ សម្រាប់គ្រាប់ទីមួយគាត់បានបង្ហាញពីការយល់ដឹងបានល្អហើយរហ័សនិងបានបញ្ចប់ទីដោយជោគជ័យ។”
លោក Klopp បានបន្ថែមទៀតថា “គាត់ពិតជាធ្វើបានល្អនៅក្នុងការប្រកួតត្រៀមមុនរដូវកាល បន្ទាប់មកគាត់បានរងរបួស ហើយឥឡូវនេះនៅសល់ការប្រកួតក្នុងរដូវកាលដែលគាត់អាចចាប់ផ្តើម។ គាត់បានរងរបួសចំពេលខុស។ ការត្រលប់មកវិញពេលខ្លះវាមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែគាត់គឺជាតួអង្គកំពូល ហើយច្បាស់ជាចូលចិត្តការប្រកួតនៅយប់នេះ ហើយវាសំខាន់សម្រាប់គាត់និងសំខាន់សម្រាប់យើង ដូច្នេះវានឹងជួយគាត់ ហើយវាបានជួយយើងដូចគ្នា៕”