×

ភ្លើងគប់អូឡាំពិកទីក្រុងតូក្យូ ជាភ្លើងគប់ដំបូងបង្អស់ដែលប្រើអ៊ីដ្រូសែន

តូក្យូ៖ ភ្លើងគប់ សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ ត្រូវបានរចនាឡើងដោយការយកចិត្តទុកដាក់ពីបរិស្ថានរបស់ភពផែនដី។

អណ្តាតភ្លើងនៅពហុកីឡដ្ឋានជាតិទីក្រុងតូក្យូ និងភ្លើងកំពុងឆេះ នៅតាមបណ្តោយមាត់ទឹក ក្បែរឆ្នេរសមុទ្រទីក្រុងតូក្យូ ត្រូវបានឆេះដោយអ៊ីដ្រូសែន ដែលជាប្រភពប្រេងឥន្ធនៈ ដែលត្រូវបានប្រើប្រាស់ដើម្បីផ្តល់ថាមពលដល់ភ្លើងគប់អូឡាំពិក។

ភ្លើងគប់នៃព្រឹត្តិការណ៍អូឡាំពិកមុនៗ តែងតែដំណើរការដោយប្រូប៉ែន, ម៉ាញ៉េស្យូម, រំសេវ និងប្រេងអូលីវ។ ខុសពីប្រូប៉ែន អ៊ីដ្រូសែនមិនផលិតកាបូនឌីអុកស៊ីតនៅពេលដុតឡើយ មិនធ្វើឱ្យប៉ះពាល់បរិស្ថានឡើយ។ ភ្លើងគប់នៅតូក្យូ ត្រូវបានផលិតដោយរោងចក្រមួយនៅក្នុងខេត្តហ្វូគូស៊ីម៉ា ដែលដំណើរការដោយថាមពលកកើតឡើងវិញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង