×

លោក Arsène Wenger បានផ្តល់នូវការធ្វើបទបង្ហាញលម្អិតអំពីចក្ខុវិស័យសម្រាប់ “បាល់ទាត់នាពេលអនាគតឆាប់ៗនេះ”

លោក Arsene Wenger អតីតអ្នកចាត់ការក្រុម Arsenal និងបច្ចុប្បន្នជានាយកអភិវឌ្ឍរបស់ FIFA បានផ្តល់ឱ្យប្រព័ន្ធផ្សព្វផ្សាយនូវទស្សនៈរបស់គាត់ចំពោះ “បាល់ទាត់នាពេលអនាគតឆាប់ៗនេះ” នៅក្នុងបទបង្ហាញលំអិតដែលបានគូសបញ្ជាក់មិនត្រឹមតែបញ្ហាដែលមានស្រាប់ជាមួយប្រតិទិនការប្រកួតអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដែលបាល់ទាត់ពិភពលោកមានការរៀបចំឡើងវិញចាប់ពីឆ្នាំ២០២៤។

លោក Arsène Wenger បាននិយាយនៅក្នុងផែនការរបស់គាត់ដែលបានបង្ហាញពីតម្រូវការក្នុងការដាក់កីឡាករនិងអ្នកគាំទ្រជាអាទិភាព ៖ យើងមានការត្អូញត្អែរជាច្រើន ថាយើងមានការប្រកួតម៉ារ៉ាតុង មានន័យថាយើងប្រកួតច្រើនពេក។ យើងចង់បានការប្រកួតដែលមានអត្ថន័យ ហើយយើងចង់លេងនៅកម្រិតខ្ពស់បំផុត ហើយមិនមែនបង្កើតតែបរិមាណទេ ប៉ុន្តែគុណភាពនៃការប្រកួត។

លោក Wenger បានបន្ថែមថា “បាល់ទាត់ជម្រើសជាតិ២០ភាគរយ និងបាល់ទាត់ក្លិប៨០ភាគរយ ហើយយើងចង់រក្សាតុល្យភាពនោះ ប៉ុន្តែយើងគ្រាន់តែចង់រៀបចំវាឡើងវិញ តាមវិធីដែលមានប្រសិទ្ធភាពជាង” ។ នេះមានន័យថាការបង្រួបបង្រួមនិងកាត់បន្ថយការប្រកួតជម្រុះក្នុងក្រុមបាល់ទាត់ជម្រើសជាតិ បង្កើតរយៈពេលវែងសម្រាប់កីឡាករបន្តនៅជាមួយក្លិបរបស់ពួកគេ និងបង្កើតរយៈពេលសម្រាកបានវែងជាងមុនដែលធានាគុណភាពប្រកួតសម្រាប់កីឡាកររៀងរាល់ឆ្នាំ”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង