×

អ្នកចាត់ការទូទៅថ្មីនៃក្រុមជម្រើសជាតិថៃ កំណត់គោលដៅលើកពានរង្វាន់ AFF Suzuki Cup 2020

ថៃ៖ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិថៃលោកស្រី Nualphan Lamsam បានផ្ដល់ជំនឿដល់អ្នកគាំទ្រឡើងវិញ បន្ទាប់ពីការចាប់ឆ្នោតការប្រកួតពានរង្វាន់ AFF Suzuki Cup 2020។

ក្រុមម្ចាស់ជើងឯក ៥ សម័យថៃ ត្រូវបានចាប់ឆ្នោតក្នុងពូល A ជាមួយមីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និងព្រុយណេ ឬទីម័រខាងកើត។

ក្រុមការពារជើងឯកវៀតណាម ស្ថិតនៅក្នុងពូល B ជាមួយម៉ាឡេស៊ី ឥណ្ឌូណេស៊ី កម្ពុជា និង ឡាវ។

ការប្រកួត គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែធ្នូ និងបញ្ចប់នៅថ្ងៃទី១ ខែមករា។

ព្រឹត្តិការណ៍នេះ នឹងត្រូវរៀបចំឡើងនៅកីឡដ្ឋានកណ្តាលមួយ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានលុបចោលផែនការប្រកួតទាំងនៅផ្ទះនិងក្រៅផ្ទះ ដោយសារតែការព្រួយបារម្ភអំពីការធ្វើដំណើរ និងសុវត្ថិភាពចំពេលមានការផ្ទុះឡើងនៃមេរោគកូវីដ១៩។

លោកស្រី Nualphan Lamsam បាននិយាយថា៖ “ យើងត្រូវតែព្យាយាមនាំយកជំនឿរបស់អ្នកគាំទ្រយើងមកវិញ។ វាគឺជាកិច្ចការដ៏លំបាកមួយ។ ទោះបីជាយើងជាម្ចាស់ជើងឯក ៥ សម័យក៏ដោយយើងមិនអាចមើលស្រាលក្រុមណាមួយឡើយ។ ដើម្បីក្លាយជាម្ចាស់ជើងឯក ៦ សម័យកាល យើងត្រូវតែប្រឹងប្រែងអស់ពីសមត្ថភាពរបស់យើង ដូចជាក្រុមមីយ៉ាន់ម៉ា ហ្វីលីពីន និងសិង្ហបុរី សុទ្ធតែចង់ឈ្នះ។”

សហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) បានតែងតាំងលោកស្រីជាអ្នកចាត់ការទូទៅក្រុមបុរស និងយុវជនអាយុក្រោម ២៣ ឆ្នាំថៃ។ ការផ្លាស់ប្តូរនេះ បានកើតឡើងនៅពេលដែល FAT បណ្តេញគ្រូបង្វឹក លោក Akira Nishino បន្ទាប់ពីក្រុមដំរីសឹកថៃ ក្រោយវគ្គជម្រុះសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ។ ក្រុមជម្រើសជាតិថៃ មិនទាន់តែងតាំងគ្រូបង្គោលថ្មីនៅឡើយទេ៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង