ខ្សែប្រយុទ្ធ Lionel Messi អាចនឹងមិនបានទៅជួយ Paris Saint Germain ក្នុងការប្រកួតតទល់នឹង Metz នៅក្របខណ្ឌ Ligue 1 ពាក់កណ្តាលសប្តាហ៍នេះ ដោយសាររបួសជង្គង់ឆ្វេង។
កីឡាករអាហ្សង់ទីន ត្រូវបានប្តូរចេញក្នុងការប្រកួតដែល PSG ឈ្នះ Lyon ២-១ កាលពីចុងសប្តាហ៍កន្លងទៅ ហើយគេត្រូវបានពិនិត្យឃើញថា មានស្នាមជាំនៅឆ្អឹងជង្គង់។ ព័ត៌មានលម្អិតទាក់ទងនឹងរបួសរបស់គេនឹងចេញនៅរយៈពេល ៤៨ម៉ោងក្រោយ។
ទោះយ៉ាងណា ដោយសារបញ្ហារបួសនេះ ទើប Messi នឹងខកខានការប្រកួតក្រៅទឹកដីទល់នឹង Metz ហើយគេមិនប្រាកដថាអាចចូលលេងបាននៅ UEFA Champions League ទល់នឹង Man City បានឬយ៉ាងណានៅឡើយទេ៕