×

ខ្សែប្រយុទ្ធ Robert Lewandowski ទទួលពានរង្វាន់ស្បែកជើងមាសប្រចាំទ្វីបអឺរ៉ុបជាលើកដំបូងក្នុងអាជីព

កាលពីថ្ងៃអង្គារ៍ម្សិលមិញនេះ តារាបាល់ទាត់របស់ក្លិប Bayern Munich ខ្សែប្រយុទ្ធ Robert Lewandowski បានទទួលពានរង្វាន់ស្បែកជើងមាសអឺរ៉ុប European Golden Shoe ជាលើកដំបូងនៅក្នុងអាជីពរបស់ខ្លួន។

ការទទួលបានពានរង្វាន់នេះ បន្ទាប់ពីកីឡាករប៉ូឡូញ វ័យ៣៣ឆ្នាំ អាចរកបាន៤១គ្រាប់កាលពីរដូវកាល ២០២០-២១ ដែលធ្វើឱ្យគេក្លាយជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេក្នុង១រដូវកាល នៅក្នុងការប្រកួតបាល់ទាត់លីគកំពូលទាំងអស់នៅតំបន់អឺរ៉ុប។

Lewandowski ជាកីឡាករលេងលើទឹកដីអាល្លឺម៉ង់ទី២ ដែលបានឈ្នះពានរង្វាន់ ស្បែកជើងមាសអឺរ៉ុប បន្ទាប់ពីអតីតខ្សែប្រយុទ្ធ Gerd Muller ដែលបានឈ្នះក្នុងឆ្នាំ ១៩៧១។

សូមបញ្ជាក់ថា ពានរង្វាន់ Golden Shoe នេះត្រូវបានប្រគល់ជូនអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅក្នុងប្រចាំទ្វីបអឺរ៉ុបរៀងរាល់រដូវកាល។ សម្រាប់អ្នកឈ្នះដំបូងគេបង្អស់គឺកីឡាករសញ្ជាតិព័រទុយហ្កាល់លោក Esuebio ក្នុងឆ្នាំ១៩៦៨ ដោយលោកអាចរកបាន៤២គ្រាប់។ រីឯអ្នកឈ្នះពានរង្វាន់នេះច្រើនជាងគេគឺ ខ្សែប្រយុទ្ធ Lionel Messi ដោយឈ្នះ ៦ដងក្នុងឆ្នាំ ២០១០,២០១២, , ២០១៣, ២០១៧, ២០១៨ និង ២០១៩ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង