×

ប្រតិកម្មរបស់គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម ដែលស្ថិតនៅពូល B ជាមួយកម្ពុជា នៅពានរង្វាន់ AFF Suzuki Cup 2020

ក្នុងនាមជាក្រុមការពារជើងឯក លោក Park Hang-seo បានឱ្យដឹងថា ក្រុមជម្រើសជាតិវៀតណាម នឹងស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង ជាពិសេសដោយសារលោកចាត់ទុកថា ឥណ្ឌូណេស៊ី និងក្រុមផ្សេងៗទៀត ជាគូប្រជែងដ៏ស្វិតស្វាញ។

ដើម្បីអាចទទួលបានភាពជោគជ័យ គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះ បានសារភាពថាគាត់នឹងផ្តោតលើការប្រកួតនីមួយៗ ក្នុងការប្រកួត AFF Suzuki Cup 2020 ។

លោក Park Hang-seo បាននិយាយថា៖ “ខ្ញុំគិតថាក្រុមដែលស្ថិតនៅក្នុងពូលតែមួយជាមួយវៀតណាម គឺជាគូប្រជែងដ៏ស្វិតស្វាញ។”

លោក Park Hang-seo បានថ្លែងបន្តថា៖ “គោលដៅទី១ គឺត្រូវឆ្លងផុតវគ្គជម្រុះតាមពូលជាមុនសិន បន្ទាប់ពីពួកយើងនឹងសម្លឹងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ។”

ការចាប់ឆ្នោត បានធ្វើឡើងនៅថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១ ដែលវៀតណាម ជាក្រុមការពារតំណែងជើងឯកឆ្នាំ២០១៨ បានចូលទៅក្នុងពូល B ជាមួយ កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង ឡាវ។ សម្រាប់ពូល A មានក្រុមជម្រើសជាតិ ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និង ព្រុយណេ ឬទីម័រខាងកើត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង