×

សេដ្ឋីកាតានឹងនាំយកខ្សែប្រយុទ្ធ Kylian Mbappe បើទិញក្លិប Man UTD បានសម្រេច

ក្រុមហ៊ុននៅកាតារបស់ លោក Sheikh Jassim bin Hamad al-Thani គឺជាអ្នកនាំមុខគេក្នុងការទិញយកក្លិប Man UTD ។ ហើយបើយោងតាមការសែត Daily Mail សេដ្ឋីកាតាមានបំណងនាំយក Kylian Mbappe ប្រសិនបើពួកគេក្លាយជាម្ចាស់របស់បិសាចក្រហម។

អនាគតរបស់ក្លិប Man UTD អាចនឹងរកឃើញម្ចាស់ក្លិបថ្មីក្នុងពេលឆាប់ៗនេះ។ ក្រុមហ៊ុនកាតារបស់លោក Sheikh Jassim bin Hamad al-Thani និងមហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe ជាអ្នកនាំមុខគេ ប្រសិនបើគ្រួសារ Glazers សម្រេចចិត្តលក់ភាគហ៊ុនមួយផ្នែកធំរបស់ពួកគេ។

មហាសេដ្ឋីកាតា មានគម្រោងធំៗជាច្រើនរួចទៅហើយ ដើម្បីពង្រឹង Man UTD សារជាថ្មី។ លោក Sheikh Jassim ចង់ចុះហត្ថលេខាលើកីឡាករបាល់ទាត់កំពូលៗ ជាពិសេសនៅតំបន់ប្រយុទ្ធ ហើយនឹងសុខចិត្តចរចាជាមួយក្លិបបារាំង Paris Saint-Germain ដើម្បីនាំយក Kylian Mbappe។

បន្ថែមពីនេះ ខ្សែប្រយុទ្ធ Kingsley Coman របស់ Bayern Munich និង Eduardo Camavinga ដែលកំពុងលេចធ្លោនៅ Real Madrid ក៏ស្ថិតក្នុងគម្រោងរបស់សេដ្ឋីកាតាផងដែរ។

សូមបញ្ជាក់ថា ក្លិប Man UTD ត្រូវបានម្ចាស់ក្លិបដែលជាក្រុមគ្រួសារ The Glazer ប្រកាសដាក់លក់ ក្រោយរងការរិះគន់បណ្ដេញចេញពីសំណាក់អ្នកគាំទ្រ។ ក្លិបអង់គ្លេសមួយនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាក្លិបមានតម្លៃថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ជាមួយតម្លៃចន្លោះពី ៥ ទៅ ៦ពាន់លានផោន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង