×

FIFA ដាក់សម្ពោធឡូហ្គូផ្លូវការព្រឹត្តិការណ៍ World Cup 2026

ប្រធាន FIFA លោក Gianni Infantino បានចូលរួមសម្ពោធ Logo ជាផ្លូវការនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ដែលធ្វើឡើងនាទីក្រុង Los Angeles សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។

Logo ជាផ្លូវការសម្រាប់ព្រឹត្តិការណ៍ World Cup 2026 បានក្លាយជា Logo ដំបូង ដែលមានរូបពានរង្វាន់ World Cup ដោយផ្ទាល់ ជាជាងការរចនាដូចពេលកន្លងមក។ វាក៏មានដាក់រួមជាមួយឆ្នាំដែលព្រឹត្តិការណ៍ត្រូវប្រព្រឹត្តទៅផងដែរ។

សម្រាប់ការចូលរួម ក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ Logo ព្រឹត្តិការណ៍ World Cup 2026 ជាផ្លូវការនោះ លោក Gianni Infantino បានសន្យាថានឹងធ្វើឱ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលចំពោះព្រឹត្តិការណ៏ បាល់ទាត់ពិភពលោក នាពេលខាងមុខ។

បុរសជនជាតិស្វីសបានបន្ថែមទៀតថា វាមិនត្រឹមតែជាការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនោះទេ តែវាជាការចងចាំដ៏ល្អសម្រាប់មនុស្សជាតិទាំងមូល ព្រោះយើងនិងមានអ្វីជាច្រើនដែលគ្រប់គ្នានឹកស្មានមិនដល់។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក FIFA World Cup 2026 នឹងធ្វើឡើងដោយមានសហម្ចាស់ផ្ទះចំនួន៣គឺសហរដ្ឋអាមេរិក ប្រទេសកាណាដា និងប្រទេសម៉ិកស៊ិក។
ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០២៦ នឹងក្លាយជាការប្រកួតដែលមានការខុសប្លែកជាងរាល់ដងដោយសារតែ FIFA មានកំណែទម្រង់ប្រទេសដែលចូលរួមប្រកួតជុំចុងក្រោយពី ៣២ប្រទេសឡើងដល់ ៤៨ប្រទេសឯណោះ។
ប្រទេសទាំង៤៨នោះនឹងធ្វើការប្រកួតក្នុងទីក្រុងចំនួន១៦ របស់ប្រទេសសហម្ចាស់ផ្ទះ។ ទន្ទឹមនិងនោះក៏គេមានការប៉ាន់ស្មានថាមានមនុស្សប្រហែល ៦លាននាក់នឹងមកទស្សនាការប្រកួត ហើយនឹង ៦ពាន់លាននាក់ជុំវិញពិភពលោក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង