ពិធីអបអរសាទរ ត្រូវបានធ្វើឡើងនៅរដ្ឋធានីហ្សាកាតា នៃប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីក្រុមបាល់ទាត់ផ្នែកបុរសរបស់ប្រទេសនេះ បានឈ្នះមេដាយមាសជាលើកដំបូងក្នុងរយៈពេល៣២ឆ្នាំ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ប្រជាពលរដ្ឋឥណ្ឌូណេស៊ីរាប់ពាន់នាក់ បានប្រមូលផ្ដុំនៅទីសាធារណៈដើម្បីរង់ចាំទទួលក្បួនរថយន្តក្រុងបើកដំបូលរបស់ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកបុរសរបស់ពួកគេ ដែលបាននាំយកមេដាយមាសរបស់ពួកគេមកដល់ទីក្រុងហ្សាកាតា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។
នេះគឺជាមេដាយមាសទី៣របស់ឥណ្ឌូណេស៊ីលើវិញ្ញាសាបាល់ទាត់ផ្នែកបុរស នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម បន្ទាប់ពីពួកគេបានឈ្នះលើកចុងក្រោយ កាលពីឆ្នាំ១៩៩១៕