សហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី បានប្រកាសកាលពីថ្ងៃចន្ទថា Juventus ត្រូវបានដកតែ១០ពិន្ទុប៉ុណ្ណោះ ជំនួសឱ្យ១៥ពិន្ទុ នៅក្នុងបណ្ដឹងតវ៉ារឿងដោះដូរកីឡាករ។
Juventus បានធ្លាក់ពីចំណាត់ថ្នាក់លេខ ២ មកលេខ ៧ ដោយមាន ៥៩ពិន្ទុ ក្នុងក្របខណ្ឌ Serie A ធ្វើឱ្យពួកគេប្រឈមនឹងការមិនអាចលេងនៅក្របខណ្ឌ Champions League នៅរដូវកាលក្រោយ។ ពួកគេនៅសល់ ២ប្រកួតក្នុងដៃ ដើម្បីស្រោចស្រង់កន្លែងសម្រាប់លេងនៅពានរង្វាន់អឺរ៉ុប។សេចក្តីសម្រេចនេះក៏បានលើកលែងទោសនាយកប្រតិបត្តិក្លិប៨នាក់ ក្នុងនោះមានអតីតអនុប្រធានក្លិប Juventus លោក Pavel Nedved ផងដែរ។
Juventus តាមពីក្រោយក្រុមលេខ៤ AC Milan ដែលមាន ៦៤ពិន្ទុ ដោយក្រុមទាំងពីរនឹងត្រូវជួបគ្នានៅប្រកួតក្រោយ។ Napoli ឈរនៅលើកំពូលតារាងដោយមាន ៨៦ ពិន្ទុ និងជាជើងឯក Serie A រដូវកាលនេះ។
តុលាការអ៊ីតាលីដើមឡើយ បានកាត់ក្តីកាលពីខែមករាថា Juventus នឹងត្រូវកាត់ ១៥ ពិន្ទុ ដោយសារតែក្លិបបានបំប៉ោងតម្លៃកីឡាករដែលចាកចេញពីក្លិប នៅក្នុងកិច្ចព្រមព្រៀងផ្ទេរ ដើម្បីគេចចេញពីច្បាប់ Financial Fair Play របស់ FIFA ។
Juventus បានឈ្នះជើងឯកលីក និង Cup ក្នុងស្រុកចំនួន ៥៩លើក ចាប់តាំងពីឆ្នាំ ១៩០៥ រួមទាំងជើងឯកលីគចំនួន ៣៦លើក និងឈ្នះពានរង្វាន់ European Championship ចំនួន ៥ លើក គឺពានរង្វាន់ UEFA Champions League ចំនួន២លើក និងពានរង្វាន់ UEFA Europa League ចំនួន៣លើក៕