×

សហព័ន្ធបាល់ទាត់អេស្ប៉ាញ សម្រេចពិន័យ Valencia ជុំវិញការរើសអើងមកលើ Vinicius Jr

ក្លិបបាល់ទាត់ Valencia បានទទួលដាក់ទណ្ឌកម្ម ដោយការបិទកីឡដ្ឋានមួយផ្នែកសម្រាប់ការប្រកួតចំនួន ៥ ប្រកួត បន្ទាប់ពីមានការរើសអើងពូជសាសន៍មកលើ Vinicius Jr. របស់ក្លិប Real Madrid ។

ប៉ូលិសអេស្ប៉ាញ បានឃាត់ខ្លួនមនុស្សចំនួន ៣ នាក់ ពាក់ព័ន្ធនឹងការរើសអើងដែលដឹកនាំនៅកីឡដ្ឋាន Mestalla កាលពីថ្ងៃអាទិត្យ ហើយ Valencia ត្រូវបានពិន័យជាប្រាក់ចំនួន ៤៥០០០ អឺរ៉ូផងដែរ។ កន្លែងទស្សនានៅប៉ែកខាងត្បូងនៃកីឡដ្ឋានរបស់ Valencia នឹងត្រូវបិទ ហើយក្លិបមានពេល ១០ ថ្ងៃដើម្បីប្តឹងឧទ្ធរណ៍។

សហព័ន្ធបាល់ទាត់អេស្ប៉ាញ ក៏បាននិយាយផងដែរថា Vinicius វ័យ ២២ ឆ្នាំនឹងមិនត្រូវបានព្យួរ បន្ទាប់ពីទទួលបានកាតក្រហមនៅនាទីទី៩៧ នៅពេលដែល Real Madird ចាញ់ ១-០ នោះទេ។

ការប្រកួតត្រូវបានផ្អាកនៅវគ្គទីពីរ ខណៈដែល Vinicius បានរាយការណ៍ពីទង្វើរបស់អ្នកគាំទ្រក្រុម Valencia ទៅកាន់អាជ្ញាកណ្តាល។ Real Madrid បានរាយការណ៍ពីការរើសអើងចំពោះ Vinicius ទៅកាន់ការិយាល័យរដ្ឋអាជ្ញាអេស្ប៉ាញ ដោយចាត់ទុកជាឧក្រិដ្ឋកម្ម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង