×

Cristiano Ronaldo ចង់ចាកចេញពីក្លិប Al Nassr វិលត្រឡប់មកអឺរ៉ុប

Cristiano Ronaldo ត្រូវបានគេរាយការណ៍ថាចង់ចាកចេញពីក្លិប Al-Nassr នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីផ្ទេរចេញពីក្លិប Manchester United នៅប្រទេសអង់គ្លេស បានប៉ុន្មានខែតែប៉ុណ្ណោះ។

កីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះ បានចាកចេញពីក្លិបបិសាចក្រហម កាលពីដើមរដូវកាលនេះ បន្ទាប់ពីបទសម្ភាសរបស់គាត់ជាមួយលោក Piers Morgan ។ ក្រោយហេតុការណ៍នេះ Ronaldo មិនអាចស្វែងរកក្លិបថ្មីនៅអឺរ៉ុបបានទេ បន្ទាប់ពីគាត់បានបញ្ចប់កិច្ចសន្យាជាមួយ United ហើយបានផ្ទេរទៅកាន់ក្លិប Al-Nassr ដោយទទួលបាន ២០០ លានអឺរ៉ូក្នុងមួយឆ្នាំ។

កីឡាករវ័យ ៣៨ ឆ្នាំរូបនេះ ត្រូវបានរាយការណ៍ថា បានមិនអាចសម្របនឹងស្ថានភាពបច្ចុប្បន្នបានឡើយ ហើយចង់ចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីត។

Ronaldo រកបាន ១៣គ្រាប់ក្នុង ១៧ ប្រកួតក្នុងលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត សម្រាប់ក្លិប Al-Nassr ។ ទោះជាយ៉ាងណាក៏ដោយ ក៏ Ronaldo នឹងត្រូវផ្ដល់សំណងទៅកាន់ក្លិប ប្រសិនបើគាត់ចាកចេញ។

បច្ចុប្បន្ន Al-Nassr ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ក្នុងរដូវកាលនេះ ដោយមានគម្លាត ៣ពិន្ទុក្លិប Al-lttihad ។ ក្រុមទាំងពីរ នៅសល់២ប្រកួតចុងក្រោយ ដើម្បីស្វែងរកឃើញក្រុមដែលក្លាយជាជើងឯករដូវកាលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង