×

Vinicius Junior រួចផុតការពិន័យ ខណៈក្រុម Valencia ត្រូវហាមប្រាមអ្នកគាំទ្រចូលទស្សនា៥ប្រកួត

សហព័ន្ធបាល់ទាត់អេស្ប៉ាញ RFEF បានសម្រេចកាលពីពេលថ្មីៗនេះថានឹងលើកលែងលើកាតក្រហមខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid គឺកីឡាករ Vinicius Jr ដែលរូបគេទទួលបានកាលពីជំនួបប៉ះគ្នាជាមួយក្លឹប Valencia ក្នុងក្របខណ្ឌ Laliga កាលថ្ងៃទី២១ ខែឧសភា កន្លងទៅ។

នៅក្នុងការប្រកួតនោះទៀតសោធន៏ Vinicius មិនត្រឹមតែទទួលបានកាតក្រហមនោះទេថែមទាំងទទួលបានការរើសអើងជាតិសាសពីសំណាក់អ្នកគាំទ្រក្លឹប Valencia ទៀតផង។

បន្ទាប់ពីត្រួតពិនិត្យរឿងរាវនេះឡើងវិញសហព័ន្ធបាល់ទាត់អេស្ប៉ាញ បានយល់ឃើញថា ដោយតែជំនួយការអជ្ញារកណ្តាលផ្តល់វិឌីអូ VAR មិនបានគ្រប់ជ្រុងជ្រោយទើបធ្វើឲ្យអជ្ញារកណ្តាលនៅលើទីលានកាត់សេចក្តីមិនត្រឹមត្រូវ។

ជុំវិញរឿងរាវដែលអ្នកគាំទ្ររបស់ក្លឹប Valencia បានស្រែកជេប្រមាទ និងការរើសអើងពូជសាសទៅលើកីឡាករ Vinicius Jr ឯណោះវិញត្រូវបានសហព័ន្ធបាល់ទាត់អេស្ប៉ាញសម្រេចពិន័យមិនឲ្យមានអ្នកគាំទ្រចូលទស្សនាការប្រកួតរបស់ក្លឹបរហូតដល់៥ប្រកួត និងទឹកប្រាក់ប្រមាណ 45,000 អឺរូ ទៀតផង។

គួរបញ្ជាក់ផងដែរថាបន្ទាប់ពីការលើកលែងកាតក្រហមនេះ Vinicius Jr និងអាចចូលលេងការប្រកួតបន្ទាប់ឲ្យក្លឹប Real Madrid វិញដែលត្រូវប៉ះជាមួយ Rayo Vallecano ក្នុងក្របខណ្ឌ Laliga នូវរាត្រីនេះវេលាម៉ោង១២:៣០យប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង