×

Vinicius Jr ទទួលការលើកទឹកចិត្តពីអ្នកគាំទ្រនិងមិត្តរួមក្រុម ក្រោយការរើសអើងជាតិសាសន៍

កីឡាករ និងអ្នកគាំទ្ររបស់ Real Madrid បានបង្ហាញការលើកទឹកចិត្តចំពោះ Vinicius Jr ខណៈដែលពួកគេបានយកឈ្នះទៅលើ Rayo Vallecano ដោយលទ្ធផល ២-១ នៅកីឡដ្ឋាន Bernabeu កាលពីយប់មិញ។

ជ័យជម្នះនេះ គឺជាការប្រកួតដំបូងរបស់ Real Madrid ចាប់តាំងពីខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរបស់ពួកគេ បានរងនូវការរើសអើងជាតិសាសន៍នៅក្លិប Valencia កាលពីថ្ងៃអាទិត្យ។

Vinicius បានខកខានការប្រកួតដោយសាររបួស ហើយកីឡាកររបស់ Real បានចូលទីលានប្រកួត ដោយពាក់អាវលេខ ២០ របស់គាត់ ខណៈដែលប្រធានក្រុមទាំងពីរ បានពាក់ខ្សែដៃដែលមានសារប្រឆាំងការរើសអើងជាតិសាសន៍។ បន្ទាប់មក ក្រុមអ្នកគាំទ្រក្រុមទាំងពីរ បានស្រែកហៅឈ្មោះកីឡាករវ័យ២២ឆ្នាំនៅនាទីទី២០ ដោយសាមគ្គីភាព។

អ្នកលេងមកពីក្លិបទាំងពីរ បានចូលរួមជាមួយគ្នា មុនពេលចាប់ផ្តើមការប្រកួត ដើម្បីកាន់បដាដែលសរសេរថា “អ្នករើសអើងជាតិសាសន៍ចាកចេញពីបាល់ទាត់” ។

Vinicius ត្រូវបានសាទរពេលគាត់ចូលទៅទីលានប្រកួតមុនការប្រកួត ហើយបានអង្គុយទស្សនាការប្រកួតក្បែរប្រធានក្លិប Real លោក Florentino Perez។

Vinicius បានបង្ហោះរូបភាពរបស់ខ្លួននៅលើ Instagram អមដោយ សារមួយដែលសរសេរថា៖ “ខ្ញុំស្រឡាញ់ពួកគេ! សូមអរគុណ អរគុណ និងអរគុណ”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង