×

ខ្សែបម្រើ N’Golo Kante ត្រៀមចាកចេញពី Chelsea ទៅលេងនៅអារ៉ាប៊ីសាអ៊ូឌីត

ខ្សែបម្រើ N’Golo Kante កំពុងខិតជិតក្នុងការចាកចេញពីក្លិប Chelsea ហើយ ដោយទៅចូលរួមជាមួយក្លិប Al Ittihad របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីទទួលបានសំណើផ្តល់ជូនប្រមាណ ១៧២ លានផោន។

កីឡាករវ័យ៣២ឆ្នាំ បានក្លាយជាផ្នែកដ៏សំខាន់បំផុតមួយរបស់ Chelsea អស់រយ:ពេល ៧ រដូវកាលកន្លងមកនេះ ដោយបានបង្ហាញខ្លួនសរុប ២៦៩ លើក បន្ទាប់ពីបានផ្ទេរមកពី Leicester City កាលពីឆ្នាំ ២០១៦ តម្លៃផ្ទេរប្រមាណ ៣២ លានផោន។

យ៉ាងណាមិញ កិច្ចសន្យារបស់ Kante នៅទឹកដី Stamford Bridge នឹងផុតកំណត់នៅរដូវក្តៅខាងមុខនេះហើយ ដោយសាមីកីឡាករកំពុងថ្លឹងថ្លែងជុំវិញអនាគតបន្ទាប់របស់ខ្លួន ក្រោយពីទទួលបានការចាប់អារម្មណ៍ពី Barcelona និង Arsenal ។

ប៉ុន្តែ ឥឡូវនេះ Al Ittihad នៅក្របខណ្ឌ Saudi Pro League កំពុងផ្តល់ជូនសំណើដ៏ធំមួយ ដែលហាក់ធ្វើឱ្យ Kante មិនអាចបដិសេធបាន ជាមួយនឹងការផ្តល់ជូនសំណើរយ:ពេល ២ ឆ្នាំ ដោយទទួលបាន ៨៦ លានផោនក្នុងមួយឆ្នាំ។

មិនតែប៉ុណ្ណោះ បើតាមកាសែត Daily Mail បានអះអាងទៀតថា Kante កំពុងខិតជិតឈានដល់ការយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួន ជាមួយ Al Ittihad ហើយ ដោយរូបគេគ្រោងនឹងចូលរួមជាមួយ Cristiano Ronaldo និង Karim Benzema នាលីគកំពូលរបស់អារ៉ាប៊ីសាអ៊ូឌីត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង