គ្រាប់បាល់ចុងម៉ោងតែមួយគ្រាប់គត់របស់កីឡាករ Luciano Rodriguez បានជួយឱ្យក្រុមជម្រើសជាតិអ៊ុយរុយហ្គាយអាយុក្រោម២០ឆ្នាំយកឈ្នះក្រុមជម្រើសជាតិអ៊ីតាលីអាយុក្រោម២០ឆ្នាំ ដោយលទ្ធផល ១-០ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ពិភពលោក នៅប្រទេសអាហ្សង់ទីន កាលពីថ្ងៃអាទិត្យ។ វាគឺជាការឈ្នះពានរង្វាន់ FIFA U-20 World Cup ជាលើកដំបូងសម្រាប់ប្រទេសអ៊ុយរុយហ្គាយ។
មនុស្សជាង ៤ម៉ឺននាក់ ដែលភាគច្រើនជាអ្នកគាំទ្រអ៊ុយរុយហ្គាយ បានចូលរួមទស្សនានៅកីឡដ្ឋានឈ្មោះ Diego Maradona ។ ប្រធាន FIFA លោក Gianni Infantino ក៏មានវត្តមាននៅក្នុងពិធីផងដែរ។
អ៊ុយរុយហ្គាយ ជាក្រុមដែលខ្លាំង ដែលបានរបូតត្រឹមតែ ៣គ្រាប់ណ្ណោះក្នុងព្រឹត្តិការណ៍នេះ។ អ៊ុយរូហ្គាយបានចាញ់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីឆ្នាំ១៩៩៧ និង ២០១៣។ ប្រេស៊ីលគឺជាក្រុមមកពីអាមេរិកខាងត្បូង ដែលបានឈ្នះពានរង្វាន់នេះចុងក្រោយបំផុត កាលពីឆ្នាំ២០១១។
ដោយឡែកសម្រាប់ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមជម្រើសជាតិអ៊ីស្រាអ៊ែល ដែលបានយកឈ្នះក្រុមកូរ៉េខាងត្បូង ដោយលទ្ធផល ៣-១ ក្នុងកីឡដ្ឋាននៅទីក្រុង La Plata ដែលជាទីកន្លែងនៃការប្រកួតវគ្គផ្ដាច់ព្រ័ត្រផងដែរ៕