×

ខ្សែប្រយុទ្ធ Kylian Mbappe ថា ខ្លួននឹងចាកចេញពី Paris Saint Germain

ខ្សែប្រយុទ្ធ Kylian Mbappe បានធ្វើការបង្ហើបបា្រប់ទៅកាន់ក្លិប Paris Saint Germain ថា រូបគេនឹងចាកចេញ នៅពេលដែលកុងត្រាផុតសុពលភាពនៅឆ្នាំក្រោយ។ នេះបើតាមការរាយការណ៍ពីសារព័ត៌មានកីឡាដ៏ល្បីនៅបារាំង L’Equipe។

កីឡាករវ័យ២៤ឆ្នាំ នឹងមិនបន្តកុងត្រារយៈពេល១ឆ្នាំទៀតនៅទឹកដី Parc de Prices នោះទេ ហើយដូច្នេះ ក្លិប Paris Saint Germain មានតែបង្ខំចិត្តលក់រូបគេចេញនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ដើម្បីបញ្ជៀសការចេញរបស់កីឡាករដោយគ្មានតម្លៃខ្លួន។

Mbappe កំពុងស្ថិតក្នុងស្ថានភាពដូចកាលពីឆ្នាំមុន ពេលដែលរូបគេត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងការផ្លាស់ទៅកាន់ក្លិបអេស្ប៉ាញ Real Madrid ប៉ុន្តែនៅនាទីចុងក្រោយ រូបគេបានសម្រេចចិត្តបន្តរួមរស់ជាមួយក្លិប Paris Saint Germain ទៅវិញ។

កីឡាករអន្តរជាតិបារាំង ដែលបានស៊ុតបញ្ចូលទី ៤១គ្រាប់ ពីការប្រកួត ៤៣លើកគ្រប់កម្មវិធី សម្រាប់ Paris Saint Germain នៅរដូវកាលនេះនោះ នឹងមានសេរីភាពក្នុងការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមុនកិច្ចសន្យាជាមួយក្លឹបថ្មីចាប់ពីខែមករា ប្រសិនបើគាត់ស្នាក់នៅទីក្រុងប៉ារីស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង