×

Real Madrid បញ្ជាក់ពីការទិញបានខ្សែបម្រើ Jude Bellingham

ក្លិបអធិរាជស Real Madrid បានធ្វើការបញ្ជាក់ពីការទិញបានខ្សែបម្រើសញ្ជាតិអង់គ្លេស Jude Bellingham ពីក្លិប Dortmund បានសម្រេច។

បើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្លិប កីឡាកររូបនេះបានចុះកុងត្រាជាមួយ Real រយៈពេល ៦ឆ្នាំ។ ខាង Real Madrid មិនប្រកាសថាទិញពី Dortmund ក្នុងតម្លៃប៉ុន្មាននោះទេ តែបើតាមការចុះផ្សាយរបស់សារព័ត៌មាននានា ក្លឹបនេះបានទិញកីឡាករវ័យ១៩ឆ្នាំ ក្នុងតម្លៃ ១១១លានដុល្លារអាមេរិក ហើយបូករួមជាមួយថ្លៃចំណាយផ្សេងៗគឺ Real Madrid អាចនឹងចំណាយរហូតដល់ប្រមាណ ១៤៥លានដុល្លារឯណោះ។

សូមបញ្ជាក់ថា Jude Bellingham ជាកីឡាករវ័យក្មេងមួយរូប ដែលបង្ហាញទម្រង់លេងល្អគួរឱ្យកត់សម្គាល់នៅក្នុងក្រុមជម្រើសជាតិអង់គ្លេស និងក្លិប Dortmund។
កីឡាកររូបនេះលេងឱ្យ Dortmund តាំងពីឆ្នាំ២០២០ ហើយមកទល់ពេលនេះលេងបានសរុប ១៣២ប្រកួត ហើយរកគ្រាប់បាល់បាន ២៤គ្រាប់។

Jude Bellingham ក៏នឹងក្លាយជាកីឡាករ សញ្ជាតិអង់គ្លេស ទី ៦ ដែលបានមកចូលរួមជាមួយ Real Madrid បន្ទាប់ធ្លាប់កើតមានលើកីឡាករជើងចាស់ដូច Laurie Cunningham, Steve McManaman, Jonathan Woodgate, Michael Owen និង David Beckham៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង