ខ្សែប្រយុទ្ធ Kylian Mbappe បានរិះគន់ប្រព័ន្ធផ្សព្វផ្សាយ ថាបាននិយាយកុហក ជុំវិញការចាកចេញរបស់ខ្លួនពី Paris Saint Germain ដើម្បីទៅចូលរួម Real Madrid នៅចុងបញ្ចប់រដូវកាល ២០២៣-២៤ និងថាទាំងនេះសុទ្ធតែជាការផ្សាយមិនពិត។
កាលពីពេញថ្មីៗនេះកាសែតល្បីៗរបស់បារាំងបានចុះផ្សាយអំពី Mbappe ចង់ចាកចេញពី PSG ដោយមិនព្រមបន្តកិច្ចសន្យាថ្មីទៀតឡើយ។ តាមរយៈរបាយការណ៍ដទៃផ្សេងទៀតបានផ្សាយថា Mbappe កំពុងសម្លឹងមើលការជំនួសតំណែង Benzema នៅ Real Madrid ឱ្យបានឆាប់រហ័ស។
យ៉ាងណាមិញកីឡាករវ័យ២៤ឆ្នាំបានចេញមុខអះអាងថាគេសប្បាយចិត្តក្នុងការស្នាក់នៅ PSG។
Mbappe បានសរសេរបង្ហោះនៅលើបណ្តាញសង្គម Twitter បែបនេះថា “ជាការកុហក ហើយក្នុងពេលដំណើរទន្ទឹមគ្នានេះ រឿងរ៉ាវដែលធំគឺជាវា វាក៏បានឆ្លងកាត់រួចរាល់ផងដែរ ខ្ញុំបាននិយាយរួចហើយថាខ្ញុំនឹងបន្តនៅ PSG ដែលជាទីកន្លែងដែលខ្ញុំសប្បាយចិត្តខ្លាំងណាស់។”
កិច្ចសន្យារបស់ Mbappe នឹងត្រូវផុតកំណត់ជាមួយ PSG ចុងបញ្ចប់រដូវកាល ២០២៣-២៤ ខណៈរូបគេត្រូវបន្តលេងនៅក្លិបបារាំងមួយរដូវកាលបន្ថែមទៀត។ ទោះយ៉ាងនេះក្តី សាមីកីឡាករបានបញ្ជាក់ប្រាប់ទៅកាន់ក្របខណ្ឌ Ligue 1 ដោយបញ្ជាក់ពីការមិនស្នាក់នៅបន្តទៀតឡើយចាប់ពីឆ្នាំ ២០២៤ ទៅ។
Mbappe បានក្លាយជាកីឡាករសំខាន់បំផុតរបស់ PSG ចាប់តាំងពីរូបគេបានចូលរួមដោយផ្លាស់ពីក្លិប AS Monaco នៅក្នុងឆ្នាំ ២០១៨ ដោយតម្លៃខ្លួន ១៨០លានអឺរ៉ូ។ កីឡាករវ័យ ២៤ឆ្នាំ មកដល់ពេលនេះរកបានគ្រាប់បាល់ចំនួន ២១២គ្រាប់ និងបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតចំនួន ៩៨គ្រាប់ពីការបង្ហាញខ្លួន ២៦០ប្រកួតរាល់គ្រប់ការប្រកួត។ រដូវកាល ២០២២-២៣ Mbappe រកបានគ្រាប់បាល់ចំនួន ៤១គ្រាប់ និងបញ្ជូនបាល់ចំនួន ១០គ្រាប់ ពីការប្រកួតចំនួន ៤៣លើករាល់គ្រប់កម្មវិធីប្រកួតទាំងអស់របស់ PSG៕