×

Messi ស៊ុតបញ្ចូលទីគ្រាប់បាល់លឿនបំផុតក្នុងអាជីព

Lionel Messi ស៊ុតបញ្ចូលទីគ្រាបបាល់ដែលលឿនបំផុតក្នុងអាជីពរបស់គាត់ ដោយប្រើពេលត្រឹមតែ៧៩វិនាទីប៉ុណ្ណោះ ខណៈអាហ្សង់ទីនបានយកឈ្នះអូស្ត្រាលី ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅទីក្រុងប៉េកាំង កាលពីម្សិលមិញ។

ប្រធានក្រុមអាហ្សង់ទីន Messi វ័យ ៣៥ ឆ្នាំបានបើកការស៊ុតបញ្ចូលទី បន្ទាប់ពីការប្រកួតចាប់ផ្ដើមបាន ១នាទីនិង១៩ វិនាទី ដោយទាត់ចូលនៅបង្គោលទីខាងឆ្វេង ដោយការស៊ុតពីជ្រុងម្ខាងនៃប្រអប់គ្រោះថ្នាក់របស់អូស្ត្រាលី។ កីឡាករបម្រុង German Pezzella បានរកគ្រាប់បាល់នាំមុខទីពីរ សម្រាប់ម្ចាស់ជើងឯកពិភពលោកដោយការតែតបាល់បញ្ចូលទីនៅនាទីទី៦៨។

ក្រុមរបស់លោក Lionel Scaloni បានលេងចំនួន៣ប្រកួតហើយ ចាប់តាំងពីការលើកពានរង្វាន់ World Cup កាលពីខែធ្នូ នៅប្រទេសកាតា និងជាលើកដំបូងរបស់ពួកគេ នៅខាងក្រៅប្រទេសអាហ្សង់ទីន។

ខ្សែប្រយុទ្ធ Lionel Messi នឹងទៅចូលរួមក្លិប Inter Miami នៅលីគកំពូលអាមេរិក ក្នុងនាមជាកីឡាករឥតតម្លៃខ្លួនក្រោយចាកចេញពីក្លិបជើងឯកបារាំង Paris St-Germain។

Lionel Messi បានបញ្ចប់ដំណើររួមរស់ជាមួយក្លិប Paris St-Germain ក្រោយចំណាយរយៈពេល២រដូវកាល ដោយរូបគេបានបង្ហាញខ្លួនចំនួន ៧៥ដង ស៊ុតបញ្ចូលទីបាន៣២គ្រាប់ ដោយបានជួយក្រុមឈ្នះពានរង្វាន់ Ligue 1 ចំនួន២ដង និង Trophée des Champions ១ដងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង