×

Man Utd ចាប់អារម្មណ៍អ្នកចាំទីរបស់ Inter Milan ក្នុងទីផ្សារដោះដូរកីឡាករនេះ

Manchester United ត្រូវបានរាយការណ៍ថាបានចូលរួមនៅក្នុងការព្យាយាមចុះហត្ថលេខាលើអ្នកចាំទី Andre Onana របស់ Inter Milan ដែលអាចជាអ្នកជំនួសតំណែង David De Gea ។

លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ Man Utd បានបង្ហាញការពេញចិត្តនឹង Onana ដោយធ្លាប់បានធ្វើការជាមួយគ្នា កាលពីនៅក្លិប Ajax ។ ទោះជាយ៉ាងណា អ្នកចាំទីដៃស្អិតរូបនេះ នឹងមិនមានតម្លៃថោកនោះទេ ខណៈគេមានកុងត្រាជាមួយ Inter រហូតដល់ឆ្នាំ២០២៧ ហើយក្រុមនៅក្របខណ្ឌ Serie A ទំនងជានឹងទាមទារតម្លៃ ៧០លានផោន។

កិច្ចសន្យារបស់ De Gea ជាមួយ Manchester United នឹងផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា។ ប្រសិនបើ De Gea ចាកចេញពីក្លិប នោះ Man Utd អាចនឹងទិញ Onana ។ ចំណែកអ្នកចាំទី Dean Henderson អាចត្រូវផ្ទេរទៅកាន់ Nottingham Forest ។

Man Utd ចង់បានអ្នកចាំទីបម្រុងម្នាក់ទៀត ដោយអ្នកចាំទី Bart Verbruggen របស់ Anderlecht អាចជារ៉ាដារបស់ក្រុមបិសាចក្រហមដើម្បីបំពេញតម្រូវការនេះផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង