×

Vinicius Junior ដឹកនាំគណៈកម្មាធិការប្រយុទ្ធប្រឆាំងការរើសអើងជាតិសាសន៍របស់ FIFA

លោក Gianni Infantino ប្រធានស្ថាប័នFIFA បានបញ្ជាក់ថា Vinicius Junior របស់ក្លិប Real Madrid នឹងដឹកនាំគណៈកម្មាធិការប្រឆាំងការរើសអើងជាតិសាសន៍របស់ FIFA ។

លោក Infantino បានស្នើឱ្យ Vinicius ដឹកនាំគណៈកម្មាធិការដែលនឹងស្នើឱ្យដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងចំពោះអាកប្បកិរិយារើសអើងនៅក្នុងកីឡាបាល់ទាត់។ ខ្សែប្រយុទ្ធប្រេស៊ីលវ័យ២២ឆ្នាំរូបនេះ បានឆ្លងកាត់ការរើសអើងពូជសាសន៍ជាច្រើនដង កាលពីរដូវកាលមុន។

លោក Infantino និយាយថា FIFA នឹងបន្តចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងបុគ្គលដែលរើសអើងជាតិសាសន៍អំឡុងពេលប្រកួតបាល់ទាត់។ លោកបានបញ្ជាក់ថា៖ “យើងនឹងអនុវត្តការដាក់ទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លា ដើម្បីបញ្ចប់បញ្ហានៃការរើសអើងជាតិសាសន៍នៅក្នុងកីឡាបាល់ទាត់។ ក្នុងនាមខ្ញុំជាប្រធាន FIFA ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវតែនិយាយដោយផ្ទាល់ជាមួយ Vinicius អំពីបញ្ហានេះ”។

Vinicius បានទទួលការគាំទ្រពីជុំវិញពិភពលោក បន្ទាប់ពីមានករណីរើសអើងលើរូបគេ អំឡុងពេលការប្រកួតទល់នឹងក្រុម Valencia កាលពីខែឧសភា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង