ក្រុមជម្រើសជាតិស្កុតឡែនដែលកំពុងបង្ហាញទម្រង់លេងយ៉ាងល្អ នឹងព្យាយាមបន្តការចាប់ផ្តើមដ៏ល្អឥតខ្ចោះរបស់ពួកគេនៅពេលដែលពួកគេជួបជាមួយក្រុមម្ចាស់ផ្ទះ ន័រវែស វគ្គជម្រុះ Euro 2024 ពូល A នៅកីឡដ្ឋាន Ullevaal Stadion ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, ហ្វេសប៊ុកផេក CBS Sports និង “CBS Sports News” App ចាប់ពីម៉ោង១០:៥០នាទីយប់នេះតទៅ។
ស្កុតឡែន កំពុងមាន ៦ ពិន្ទុពីការប្រកួតបើកឆាកទាំងពីររបស់ពួកគេ ខណៈន័រវែស មិនទាន់ទទួលជ័យជម្នះណាមួយ នៅក្នុងការប្រកួតក្នុងពូល A របស់ពួកគេ ដោយចាញ់១ និងស្មើ១លើក។
អ្នកចាត់ការរបស់ន័រវែស បានឱ្យដឹងថា តារាឆ្នើមរបស់ន័រវែស Erling Haaland ដែលបានឈ្នះពានរង្វាន់ក្របខណ្ឌ Premier League, FA Cup និង UEFA Champions League កាលពីពេលថ្មីៗនេះ ទំនងជាមិនទាន់មានលក្ខណៈកាយសម្បទាពេញលេញដើម្បីចូលលេងជាជម្រើសដំបូងក្នុងការប្រកួតនេះឡើយ។
ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយក្នុងកម្មវិធីប្រកួតទាំងអស់ ក្រុមទាំងពីរមានកំណត់ត្រាស្មើគ្នា ដោយឈ្នះ២ និងចាញ់២ដងដូចគ្នា។ ទោះជាយ៉ាងណា ប្រកួតចុងក្រោយ ស្កុតឡែនបានយកឈ្នះដោយលទ្ធផល ១-០ ។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ ន័រវែស ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
Nyland; Ryerson, Ajer, Ostigard, Meling; Odegaard, Berg, Aursnes; Solbakken, Haaland, Elyounoussi
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ ន័រវែស ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-២-១៖
Gunn; Tierney, Souttar, Porteous; Hickey, McGregor, McTominay, Robertson; McGinn, Christie; Dykes
ការទស្សន៍ទាយរបស់ CBS Sports ចំពោះលទ្ធផលរវាងក្រុមទាំងពីរគឺ៖ ន័រវែស ០-១ ស្កុតឡែន៕