×

ព្យាករណ៍៖ហូឡង់Vsអ៊ីតាលី ដណ្ដើមលេខ៣ Nations League ផ្សាយបន្តផ្ទាល់នៅ CTN និង CBS Sports យប់នេះ

បន្ទាប់ពីក្រុមទាំងពីរ បានទទួលការខូចចិត្តក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហូឡង់ និងអ៊ីតាលី នឹងប្រជែងដណ្តើមយកចំណាត់ថ្នាក់លេខ៣ ក្នុងក្របខណ្ឌ UEFA Nations League នៅកីឡដ្ឋាន De Grolsch Vest ទីក្រុង Enschede ប្រទេសហូឡង់ ដែលCBS ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, ហ្វេសប៊ុកផេក CBS Sports និង “CBS Sports News” App ចាប់ពីម៉ោង ៧:៥០ នាទីយប់នេះតទៅ។

ក្រុមម្ចាស់ផ្ទះហូឡង់ បានរងបរាជ័យក្រោមថ្វីជើងរបស់ក្រូអាត ដោយលទ្ធផល ២-៤ ក្នុងម៉ោងបន្ថែម ១៥នាទីពីរដង បន្ទាប់ពីស្មើគ្នា២-២ក្នុងម៉ោងធម្មតា កាលពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ចំណែក អ៊ីតាលី រងបរាជ័យដោយសារអេស្ប៉ាញ ក្នុងលទ្ធផល ១-២ ។

ក្រុមទាំងពីរហាក់ពុំមានការបារម្ភពីបញ្ហាកីឡាកររបួស មុនការប្រកួតនេះឡើយ។ ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយនៅគ្រប់កម្មវិធីប្រកួតទាំងអស់ ក្រុមហូឡង់មិនទាន់បានភ្លក់រសជាតិនៃជ័យជម្នះទៅលើក្រុមអ៊ីតាលីឡើយ ក្នុងនោះមានតែស្មើ និងចាញ់។ ការជួបគ្នាលើកចុងក្រោយ នៅក្នុងក្របខណ្ឌ UNL បញ្ចប់ទៅដោយលទ្ធផល ១-១។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ ហូឡង់ ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Flekken; Dumfries, Van Dijk, Botman, Malacia; Wieffer, Wijnaldum, De Jong; Malen, Gakpo, Lang

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ អ៊ីតាលី ដែលអាចប្រើប្រាស់ទម្រង់ ៣-៥-២ ៖

Vicario; Buongiorno, Acerbi, Darmian; Di Lorenzo, Barella, Verratti, Jorginho, Dimarco; Chiesa, Retegui

ការទស្សន៍ទាយរបស់ CBS Sports ចំពោះលទ្ធផលរវាងក្រុមទាំងពីរគឺ៖ ហូឡង់ ១-២ អ៊ីតាលី៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង