×

ព្យាករណ៍៖ក្រូអាតVsអេស្ប៉ាញ វគ្គផ្ដាច់ព្រ័ត្រNations League ផ្សាយបន្តផ្ទាល់នៅ CTN និង CBS Sportsយប់នេះ

ក្រូអាត និងអេស្ប៉ាញ នឹងប្រជែងគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ UEFA Nations League ដើម្បីស្វែងរកក្រុមដែលក្លាយជាជើងឯកនៅកីឡដ្ឋាន De Kuip ទីក្រុង Rotterdam ប្រទេសហូឡង់ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេក CBS Sports និង “CBS Sports News” App ចា ប់ពីម៉ោង ១:៣៥ នាទីរំលងអធ្រាត្រយបនេះតទៅ។

ក្រូអាត បានទម្លាក់ម្ចាស់ផ្ទះហូឡង់នៅម៉ោងបន្ថែម ខណៈអេស្ប៉ាញ បានទាត់បញ្ចូលទីនៅនាទីទី៨៨ ដើម្បីទម្លាក់ក្រុមអ៊ីតាលី។

អេស្ប៉ាញបានជាប់ចំណាត់ថ្នាក់ជើងឯករង ក្នុងឆ្នាំ២០២១ ហើយក្រុមទាំងពីរមិនទាន់ភ្លក់រសជាតិឈ្នះពានរង្វាន់នេះឡើយ ចាប់តាំងពីឆ្នាំ២០១៩។

ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយនៅគ្រប់កម្មវិធីប្រកួតទាំងអស់ ក្រូអាតបានយកឈ្នះ២ដង។ ប្រកួតចុងក្រោយកាលពីឆ្នាំ២០២១ នៅពានរង្វាន់ Euro អេស្ប៉ាញបានប្រើពេល ១២០នាទី ដើម្បីយកឈ្នះក្រូអាត ៥-៣ បន្ទាប់ពីស្មើគ្នាក្នុងម៉ោងធម្មតានៅវគ្គ១៦ក្រុមចុងក្រោយ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ ក្រូអាត ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Livakovic; Juranovic, Sutalo, Vida, Perisic; Brozovic, Modric, Kovacic; Pasalic, Kramaric, Ivanusec

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ អេស្ប៉ាញ ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Simon; Carvajal, Le Normand, Laporte, Alba; Rodri, Ruiz; Asensio, Gavi, Pino; Morata

ការទស្សន៍ទាយរបស់ CBS Sports ចំពោះលទ្ធផលរវាងក្រុមទាំងពីរគឺ៖ ក្រូអាត ២-១ អេស្ប៉ាញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង