×

គ្រូ Man UTD ស្នើសុំក្រុមជម្រើសជាតិអង់គ្លេស កុំទាន់កោះហៅខ្សែប្រយុទ្ធ Mason Greenwood

លោក Ole Gunnar Solskjaer គ្រូបង្វឹក Man United ចង់ពន្យារពេលការវិលត្រឡប់របស់ ខ្សែប្រយុទ្ធ Mason Greenwood ទៅកាន់ក្រុមជម្រើសជាតិអង់គ្លេស មុនការប្រកួតជម្រុះ World Cup 2022 ខាងមុខនេះ។

ក្រុមជម្រើសជាតិអង់គ្លេស នឹងត្រូវប្រកួតទល់នឹងក្រុមជម្រើសជាតិ Andorra និង Hungary នៅខែតុលាខាងមុខនេះ ទន្ទឹងនឹងនេះលោក Gareth Southgate កំពុងចាប់អារម្មណ៍ចង់កោះហៅ កីឡាករវ័យ ១៩ឆ្នាំ មកចូលរួមវិញ បន្ទាប់ពីរូបគេបានខកខានអស់រយៈពេល១ឆ្នាំ។

សារព័ត៌មាន Daily Mail បានរាយការណ៍ថា លោក Solskjaer បានស្នើសុំឱ្យ Greenwood បន្តនៅជាមួយក្រុមបិសាចក្រហមសិន អំឡុងពេលសម្រាកពីការប្រកួតថ្នាក់អន្ដរជាតិនេះ។ លោក ខ្លាចការកោះហៅរបស់ក្រុមជម្រើសជាតិអង់គ្លេសអាចធ្វើឱ្យប៉ះពាល់ដល់រូបគេព្រោះវានឹងធ្វើឱ្យគេស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង ខណៈពេលដែលគេត្រូវបន្ថែមការងារដ៏ធ្ងន់មួយនេះ។

លោក Solskjaer ចង់ការពារ Greenwood ហើយលោកជឿជាក់ថា គេត្រូវការ ការមើលថែ និង ការជ្រោមជ្រែងឱ្យបានហ្មត់ចត់ រួមទាំងយកចិត្តទុកដាក់បំផុត ជុំវិញអាជីពរបស់គេនៅក្នុងក្រុមជម្រើសជាតិ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង