ក្លិប Celtic បានធ្វើការបញ្ជាក់ជាផ្លូវការហើយ ជុំវិញការតែងតាំង លោក Brendan Rodgers ជាគ្រូបង្វឹករបស់ខ្លួន ជាមួយនឹងការផ្តល់កិច្ចសន្យា សម្រាប់រយៈពេល ៣ ឆ្នាំ ។
ជាក់ស្តែង បុរសវ័យ ៥០ ឆ្នាំរូបនេះ បានសម្រេចចិត្តវិលត្រលប់មកកាន់ទឹកដី Parkhead សាជាថ្មី បន្ទាប់ពីការចាកចេញអស់រយៈពេល ៤ ឆ្នាំកន្លងទៅ នៅពេលដែលលោកសម្រេចផ្ទេរទៅដឹកនាំក្លិប Leicester City ។
យ៉ាងណាក៏ដោយ លោក Rodgers ត្រូវបានបាត់បង់ការងាររបស់ខ្លួន នៅក្នុងរយៈពេលចុងក្រោយនេះ បន្ទាប់ពីត្រូវបានក្លិប Leicester បណ្តេញចេញ ដោយដឹកនាំពួកគេទទួលបានលទ្ធផលមិនល្អ និងថែងទាំងត្រូវបានកាត់ចេញពីលីគកំពូលអង់គ្លេសថែមទៀតផង។
ប៉ុន្តែឥឡូវនេះ បើតាមការចេញផ្សាយពីគេហទំព័រផ្លូវការរបស់ក្លិប Celtic បានបង្ហាញថា លោក Rodgers នឹងត្រូវមកដឹកនាំក្រុមស្កុតឡែន ជាលើកទី ២ ហើយនឹងត្រូវចូលទៅជំនួសតំណែងរបស់លោក Ange Postecoglou ដែលសម្រេចទៅចូលរួមជាមួយក្លិប Tottenham Hotspur កាលពីខែឧសភា ៕